ជាតិ
លោក ហ៊ុន សែន តាម​ផ្ញើរ​សារ​គាំទ្រ Cambodian Idol តាំងពី​ញូវយ៉ក ដល់​ម៉ា​កាវ
19, Oct 2015 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានការ​មមាញឹក​យ៉ាងខ្លាំង​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅក្រៅ​ប្រទេស​នា​រយៈពេល​ចុងក្រោយ​នេះ ប៉ុន្តែ​លោក​មិនដែល​ភ្លេច​តាមដាន​កម្មវិធី​ប្រឡង​ចម្រៀង Cambodian Idol នោះឡើយ។ ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​វេ​ស្ទើ​ន​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាលពី​ព្រឹក​ថ្ងៃទី១៩ ខែតុលា នេះ លោកនាយក​រដ្ឋមន្ត្រី បាន​អះអាងថា លោក​តែងតែ​តាមដាន​កម្មវិធី​ចម្រៀង​មួយ​នេះ ហើយ​បន្ត​បោះឆ្នោត​គាំទ្រ មិន​ថា​នៅ​ញូវយ៉ក ឬ​ម៉ា​កាវ​នោះឡើយ។

 
ដូច​អ្វីដែល​លោក​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​កន្លងមក​ផងដែរ លោក ហ៊ុន សែន បាន​សរសើរ​កម្មវិធី​របស់​ទូរទស្សន៍​ហង្ស​មាស ជាពិសេស​កម្មវិធី Cambodian Idol ដោយមាន​បេក្ខជន​ពោរពេញ​ដោយ​សមត្ថភាព។ កាលពី​យប់​ថ្ងៃទី១៨ ខែសីហា បេក្ខជន៤នាក់​បាន​ឈាន​បន្តទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដែល​ក្នុងនោះ​រួមមាន ម៉ៅ ហា​ជី, សុវត្ថិ​ឌី ធា​រី​កា, សៅ ឧ​ត្ត​ម និង​នី រតនា ខណៈ អ៊ា​ម វ​ន្នី ដែលមាន​សមត្ថភាព​ខ្ពស់​លើ​ការ​តែង​និពន្ធ បាន​ធ្លាក់​ចេញពី​កម្មវិធី។
 
សូម​ស្តាប់​ប្រសាសន៍​របស់​លោកនាយ​ក​រដ្ឋមន្ត្រី៖









 

Tag:
 Cambodian Idol
© រក្សាសិទ្ធិដោយ thmeythmey.com