ជាតិ
កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ពិធីបុណ្យ​សូត្រ​ស្វាធ្យាយ​ព្រះ​ត្រៃបិដក​អន្តរជាតិ​លើក​ទី១១
20, Oct 2015 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ពិធីបុណ្យ​សូត្រ​ស្វាធ្យាយ ព្រះ​ត្រៃបិដក​អន្តរជាតិ​លើក​ទី១១ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២ដល់ទី១៣ខែធ្នូ​ខាងមុខ។ ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ជាង២០ម៉ឺន​អង្គ/នាក់ មកពី​ប្រទេស​ចំនួន១៣ នឹងចូលរួម​នៅក្នុង​ពិធីបុណ្យ​រយៈពេល១១ថ្ងៃនេះ។


យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា AKP  គណៈសង្ឃ​ត្រូវការ​ថវិកា​ជាង២៥ម៉ឺន​ដុល្លារ ដើម្បី​ចំណាយ​លើ​ការរៀបចំ​កម្មវិធី​បុណ្យ​រយៈពេល១១ថ្ងៃនេះ ឲ្យ​កាន់តែ​ប្រសើរ​ស្របតាម​គន្លង​ព្រះពុទ្ធសាសនា។ 
 
ព្រះ​តេជគុណ​ព្រះ​ទេវ​ស​ត្ថា ពឿ​យ មេត្តា ប្រធាន​សមាគម​សមណ​និស្សិត​កម្ពុជា និង​ជា​ព្រះចៅអធិការ​វត្ត​ខ្មែរ​ទាំង៨នៅ​ឥណ្ឌា បាន​មាន​ព្រះ​ថេរ​ដីកា​ថា ពិធីបុណ្យ​សូត្រ​ស្វាធ្យាយ ព្រះ​ត្រៃបិដក គឺជា​ពិធីបុណ្យ​ដ៏​ធំ​របស់​ព្រះពុទ្ធសាសនា។ 
 
សូមបញ្ជាក់ថា បុណ្យ​ស្វាធ្យាយ​គម្ពីរ​ព្រះ​ត្រៃបិដក​អន្តរជាតិ​នេះ នឹងត្រូវ​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​តាម​វេន​តួអក្សរ​នៃ​ប្រទេស​សមាជិក​កាន់សាសនា​ព្រះពុទ្ធ​ទាំង១៣ប្រទេស។ ប្រទេស​វៀតណាម នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ពិធីបុណ្យ​នេះ នៅ​ឆ្នាំក្រោយ៕
 
ប្រភព​៖AKP
 

Tag:
 ព្រះពុទ្ធសាសនា
© រក្សាសិទ្ធិដោយ thmeythmey.com