ជាតិ
លោក ហ៊ុន សែន ប៉ាវ​អ្នកសិល្បៈ​ឲ្យ​ចូល​សម្តែង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​
05, Nov 2015 , 9:40 am        
រូបភាព
ដោយ: ថ្មីៗ
​បើទោះបី​ជាការ​អុំទូក ត្រូវបាន​រំសាយ​ចោល​ក៏ដោយ ប៉ុន្តែ​នា​ព្រះរាជ​ពិធី​នា​ចុងខែ​វិច្ឆិកា ការប្រគំ​តន្ត្រី ជាពិសេស​នៅតាម​ស្ថានីយ៍ទូរទស្សន៍​នានា​នៅ​ដំណើរការ​ដដែល​។ នេះ​បើតាម​ការប្រកាស​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​គម្រោង​របស់​អង្គការ JICA នៅ​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​



សំឡេងលោក ហ៊ុន សែន៖


 
​លោក ហ៊ុន សែន ប្រកាសថា លោក​នឹង​ប៉ាវ [​ចេញ​លុយ​] ឲ្យ​សិល្បករ​ទាំងអស់​ដែល​ចូលរួម​សម្តែង​នាឱកាស​នោះ​។ លោក​បានលើកឡើង​ពី​ឈ្មោះ ជ័យលាភី Cambodian Idol នី រតនា សៅ ឧ​ត្ត​ម និង​ម៉ៅ ហា​ជី ហើយ​លោក​បាន​សំណូមពរ​ឲ្យ​អតីត​បេក្ខជន​ទាំង​១២​នាក់​ដែល​ឈានចូល​ក្នុង​កម្មវិធី Live Show រួមទាំង​អតីត​បេក្ខជន The Voice Cambodia ចូលរួម​សម្តែង​ផងដែរ​។​
 
​តារាចម្រៀង​ល្បីឈ្មោះ ព្រាប សុវត្ថិ ឆន សុវណ្ណ​រាជ ណុប បា​យ៉ា​រិ​ទ្ធ មាស សុខ​សោភា ពេជ្រ សោភា ហ៊ឹម ស៊ី​វន នាយ​ក្រឹម នាយ​កុយ នាយ​ពែ​កមី ជាដើម ក៏ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​ចុច​ឈ្មោះ​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com