ជាតិ
សុវត្តិភាព ចរាចរណ៍
កម្មករ ២ នាក់ស្លាប់​និង ១៦ នាក់​​​របួសធ្ងន់​ស្រាល ដោយសារ​​រថយន្ត​ដាច់​ហ្វ្រាំង​ធ្លាក់ចូល ជ្រោះ​តា​តៃ
09, Nov 2015 , 1:50 pm        
រូបភាព
រូបថតផ្តល់ដោយហេ្វសប៊ុកឈ្មោះ Vann Saray
រូបថតផ្តល់ដោយហេ្វសប៊ុកឈ្មោះ Vann Saray
ដោយ: ថ្មីៗ
ភ្នំពេញ៖ កម្មករសំណង់​ចំនួន ២នាក់​បាន​ស្លាប់ភ្លាមៗ និង១៦នាក់​ទៀត របួសធ្ងន់​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដាច់​ហ្វ្រាំង​ក្រឡាប់​ចូលក្នុង​ជ្រោះ​តា​តៃ តាម​បណ្តោយ​ផ្លូវ​លេខ ៤៨ ខេត្តកោះកុង នៅ​ថ្ងៃទី៩ វិច្ឆិកា​នេះ។ នេះ​បើតាម​ការបញ្ជាក់​របស់​ស្នងការ​នគរបាល​ខេត្តកោះកុង លោក សំ ឃិត​វៀន។



លោក សំ ឃិត​វៀន ប្រាប់​សារព័ត៌មានថ្មីៗ តាម​ទូរ​សព្ទ នៅ​ថ្ងៃ​ត្រង់នេះ​ថា រថយន្ត​ដឹកទំនិញ ប្រភេទ ៥តោន បាន​ដឹក​កម្មករសំណង់​ពី​ខេត្តកំពង់ស្ពឺ​មក​កោះកុង លុះ​មកដល់​ត្រង់ចំណុច ខាងលើ រថយន្ត​បាន​ដាច់​ហ្វ្រាំង​ក្រ​ឡប់​ចូល​ជ្រោះ​តា​តៃ​តែម្តង។

បើតាម​លោកស្នងការ សមត្ថកិច្ច​កំពុង​ទាក់ទង​រក​គ្រួសារ​សព ២នាក់ និង អ្នករងរបួស​ធ្ងន់ ស្រាល​ចំនួន ១៦នាក់ កំពុងស្ថិត​ក្នុង​ការជួយ​សង្គ្រោះនៅ​មន្ទី​រពេទ្យ។







Tag:
 គ្រោះថ្នាក់ចររាចរណ៍
 ប៉ូលីស
© រក្សាសិទ្ធិដោយ thmeythmey.com