ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
កម្ពុជាប្រារព្ធពិធីបង្ហើរខ្លែងខ្មែរលើកទី១៩
12, Nov 2015 ,
7:59 pm
រូបភាព
×
ដោយ:
ថ្មីៗ
នៅថ្ងៃទី១២ ខែវិច្ឆិកានេះ ជាទិវានៃការប្រារព្ធពិធីមហោស្រពបង្ហើរខ្លែងខ្លែរ លើកទី១៩ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ជារៀងរាល់ឆ្នាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតែងតែប្រារព្ធពិធីបើកមហោស្រពបង្ហើរខ្លែងខ្មែរនៅទូទាំងប្រទេស ដើម្បីជ្រើសរើសយកអ្នកដែលមានទេពកោសល្យក្នុងការធ្វើខ្លែង និងបង្ហើរខ្លែង។ ការប្រារព្ធពិធីបង្ហើខ្លែងខ្មែរប្រចាំឆ្នាំនេះ គឺដើម្បីពង្រីកនិងផ្សព្វផ្សាយវប្បធម៌ លើវិស័យខ្លែងខ្មែរឲ្យកាន់តែផុសផុល ព្រមទាំងប្រើប្រាស់សក្តានុពលវប្បធម៌ខ្មែរជាគ្រឹះជំរុញកំណើនវិស័យទេសចរណ៍ ដែលជាចំណែកមួយនៃការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោក សំរាំង កំសាន្ត អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងថា ការរៀបចំប្រារព្ធកម្មវិធីនេះ គឺជាការអប់រំយុវជនខ្មែរជំនាន់ក្រោយឲ្យទទួលយក និងថែរក្សានូវទំនៀមទម្លាក់ប្រពៃណីនៃការបង្ហើរខ្លែងខ្មែរទៅថ្ងៃអនាគត។ លោកបន្ថែមថា រហូតមកដល់ពេលនេះ វប្បធម៌នៃការបង្ហើរខ្លែងខ្មែរ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់គ្រប់មជ្ឍដ្ឋានជាតិនិងអន្តរជាតិ។
អនុរដ្ឋលេខាធិការរូបនេះ បានបញ្ជាក់យ៉ាងនេះថា៖ «នេះជាឱកាសដ៏ល្អបំផុតក្នុងការផ្សព្វផ្សាយ និងលាតត្រដាងការរីកចម្រើនផ្នែកវប្បធម៌ប្រពៃណីខ្មែរ ដល់ពិភពលោកឲ្យស្គាល់ និងចាប់អារម្មណ៍ ព្រមទាំងអាចអូសទាញអ្នកវិនិយោគទុន និងភ្លៀវទេសចរអន្តរជាតិឲ្យមកប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀត»។
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
វប្បធម៌
បង្ហើរខ្លែងខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម