ជាតិ
ម៉ៅ ហាជី ក្លាយជាតារាចម្រៀងរបស់ផលិតកម្មថោន
× ម៉ៅ ហាជី បេក្ខជនវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Cambodian Idol របស់ទូរទស្សន៍ហង្សមាស បានចុះកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយផលិតកម្មថោន។ នេះបើតាមការអះអាងរបស់ផលិតថោននៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២១ ខែវិច្ឆិកា។
ម៉ៅ ហាជី បេក្ខជនមកពីខេត្តបាត់ដំបង ឈានទៅកាន់ប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រឡងចម្រៀង Cambodian Idol របស់ទូរទស្សន៍ហង្សមាស ជាមួយ បេក្ខជនមកពីខេត្តកំពង់ធំ នី រតនា និងបេក្ខជនមកពីខេត្តស្វាយរៀង សៅ ឧត្តម។
លទ្ធផលចុងក្រោយ បានបង្ហាញថា នី រតនា មានការគាំទ្រច្រើនជាងគេដើម្បី ទទួលពានរង្វាន់ Cambodian Idol រដូវកាលទីមួយ ហើយបានក្លាយជាតារាចម្រៀងជាប់កិច្ចសន្យាជាមួយផលិតកម្មហង្សមាស ខណៈ ម៉ៅ ហាជី និង សៅ ឧត្តម នៅតែមានប្រជាប្រិយភាព ប៉ុន្តែមិនទាន់មានទ្រនំពិតប្រាកដ។
ផលិតកម្មថោន ដែលជាទ្រនំថ្មីរបស់ ម៉ៅ ហាជី ប្រមូលផ្តុំដោយតារាចម្រៀងល្បីៗផងដែរ ក្នុងនោះ មានដូចជា មាស សុខសោភា, សុគន្ធ នីសា, ខេម, សុគន្ធ ថេរ៉ាយុ និងករុណា ពេជ្យ ជាដើម៕
Tag:
ម៉ៅ ហាជី
Cambodian Idol
© រក្សាសិទ្ធិដោយ thmeythmey.com