ជាតិ
នយោបាយជាតិ
លោក ជា ចំរើន ធ្វើសន្និសីទកាសែតនិយាយពីគម្រោងបង្កើតបក្ស «កម្ពុជាសេរីភាព»
× លោក ជា ចំរើន អតីតតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា កាលពីអាណត្តិទី ៤ ហើយដែលទើបលាឈប់ពីសមាជិកគណបក្សប្រជាជាជនកម្ពុជា កាលពីពេលថ្មីៗនោះ នៅរសៀលនេះ នឹងធ្វើសន្និសីទកាសែតស្តីពីគម្រោងបង្កើតបក្សថ្មីរបស់លោក ដែលមានឈ្មោះថា «គណបក្សកម្ពុជាសេរីភាព»។
នៅម៉ោង ២ រសៀលនេះ អ្នកកាសែតជាច្រើននាក់កំពុងរង់ចំវត្តមានរបស់លោក ជា ចំរើន ធ្វើសន្និសីទកាសែតនៅសណ្ឋាគារសាន់វ៉េ។ សារព័ត៌មានថ្មីៗ នឹងរាយការណ៍ព័ត៌មាននេះបន្ថែមទៀតនៅពេលក្រោយ។ © រក្សាសិទ្ធិដោយ thmeythmey.com