ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ជា ចំរើន ថា ខ្លួនចេញ​ពីបក្ស​ព្រោះ​មិនអាច​ធ្វើគ ​ធ្វើថ្លង់​​បាន​ទៀត​
25, Nov 2015 , 3:41 pm        
រូបភាព
ដោយ: ថ្មីៗ
នៅមុននេះបន្តិច លោក ជា ចំរើន បានថ្លែងនៅក្នុងស​ន្និសីទកាសែត​​ថា មូលហេតុដែល​លោកចាក​ចេញ​ពី​គណបក្ស​ប្រជាជនកម្ពុជា ដោយ​សារ​លោក​ទ្រាំ​ធ្វើ​ជាមនុស្ស​គ ឬ​មនុស្សថ្លង់​ទៀត​លែង​បាន។



លោក ជា ចំរើន ដែលពេល​នេះ កំពុង​និយាយ​ក្នុង​សន្និសីទកាសែត​នៅសណ្ឋាគារសានវ៉េ បានវាយប្រហារគណបក្ស​នយោបាយ​ទាំងអស់​ដោយ​មិន​ចំឈ្មោះថា គណបក្ស​ប្រជាជនកម្ពុជា​នោះទេ។ លោកថា គណបក្សទាំងអស់នៅកម្ពុជា សុទ្ធតែបក្សពួកនិយម គ្រួសារនិយម ពុករលួយ និង​កេង​ប្រវ័ញ្ចពលរដ្ឋ។ 

ជាមួយគ្នានេះលោក ជា ចំរើន បានស្បថ​​ចំពោះ​មុខអ្នក​កាសែតថា មូលហេតុ​ដែល​លោក ចេញពីបក្ស​ហើយ​បង្កើត​បក្ស​ថ្មី​នេះ មិនមែនជាយុទ្ធសាស្រ្តរបស់គណបក្ស​ប្រជាជនកម្ពុជានោះឡើយ។ លោកថា គណបក្ស​ថ្មី​របស់​លោក គ្មាន​​គណបក្ស​ប្រជាជន​កម្ពុជា​​​នៅ​ពី​ក្រោយ​ឡើយ៕



Tag:
 ជា ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com