ជាតិ
សុវត្តិភាព ចរាចរណ៍
មនុស្ស​ស្លាប់​២៥​នាក់ និង​របួស​៧៧​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នា​ពិធី​បុណ្យអុំទូក​
27, Nov 2015 , 9:50 am        
រូបភាព
ដោយ: ថ្មីៗ
 
​មនុស្ស​ស្លាប់​ចំនួន​២៥​នាក់ និង​រងរបួស​៧៧​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​៣​ថ្ងៃ នៃ​អំឡុងពេល​ប្រារព្ធ​ពិធីបុណ្យ​អុំទូក ។


 
​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ គ្រោះថ្នាក់​ចរាចរណ៍​នៃ​ពិធីបុណ្យ​អុំទូក រយៈពេល​៣​ថ្ងៃនេះ​កើតឡើង សរុប​ចំនួន​៥៥​លើក ដែលមាន​ការថយចុះ​២៤​ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​៣​ថ្ងៃ​ដូចគ្នា ឆ្នាំ​២០១៤​។ ចំនួន​អ្នក​ស្លាប់មាន​ចំនួន​២៥​នាក់ ថយចុះ​២៦​ភាគរយ និង​អ្នករងរបួស​៧៧​នាក់ ថយចុះ​៥៨​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៤​។​
 
​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ មកពី​បើក​ល្មើស​ល្បឿន​កំណត់​២៨​លើក ស្រវឹង​៨​លើក មិន​ប្រកាន់​ស្ដាំ​៩​លើក មិន​គោរព​សិទ្ធ​អាទិភាព​០៤​លើក បត់​ផ្លូវ​គ្រោះថ្នាក់​៣​លើក​។ ចំពោះ​ម៉ូតូ និង​រថយន្ត​ខូចខាត​មាន​ចំនួន​៩៨​គ្រឿង នៃ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៣​ថ្ងៃនេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com