កីឡាជាតិ
ជាតិ
ឡុង សុ​ភី នឹង​ជួប​ការលំបាក​នៅក្នុង​ការប្រកួត​ថ្ងៃស្អែក​
27, Nov 2015 , 2:58 pm        
រូបភាព
ដោយ:
​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា និង​ជា​ម្ចាស់​ខ្សែក្រវ៉ាត់ ៧ ស្ថាប័ន ឡុង សុ​ភី និង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ថៃ កាំ​ឡៃ ភី​ត (KAMLAY PEATH) នៅ​រសៀល​ម៉ោង​២ ថ្ងៃទី​២៨ ខែធ្នូ លើស​ង្វៀន​អាស៊ី​អា​គ្នេ​យ៏​។ នៅក្នុង​ជំនួប​នេះ​កីឡាករ ឡុង សុ​ភី នឹង​ជួប​ការលំបាក​ខ្លាំង​ដោយ​កីឡាករ ថៃ រូបនេះ​ជា​កីឡាករ​ជើង​ខ្លាំង​មួយ​រួប​ដែល​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​សម្រាប់​ការបង្ហាញ​ខ្លួន ៤ ដង​នៅ​កម្ពុជា​។ តើ​នៅ​ថ្ងៃស្អែក​នេះ​កីឡាករ កាំ​ឡៃ ភី​ត អាច​រក្សា​កំណត់ត្រា​របស់ខ្លួន​បាន​ឬ​យ៉ាងណា​?

 
​កីឡាករ​ជើង​ខ្លាំង​ថៃ កាំ​ឡៃ ភី​ត (KAMLAY PEATH) នឹង​បង្ហាញ​វត្តមាន​របស់ខ្លួន​ជា​លើក​ទី ៥ នៅ​កម្ពុជា ដោយ​លើក​នេះ​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា ឡុង សុ​ភី ជា​កីឡាករ​ដែល​ធ្លាប់​យកឈ្នះ និង​ផ្តួល​កីឡាករ​ថៃ ឱ្យ​សន្លប់​ជាច្រើនរូប​មកហើយ​។ គួរ​បញ្ជាក់ថា សម្រាប់​ការបង្ហាញ​ខ្លួន​របស់គេ ៤ លើកដំបូង​គេ​ធ្លាប់បាន​ផ្តួល និង​យកឈ្នះ​លើ​កីឡាករ កម្ពុជា ជា​បន្តបន្ទាប់​ដោយ​មិន​ធ្លាប់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះឡើយ​។ 
 
​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​ដែល​តែងតែ​ផ្តួល​គូប្រកួត​ដោយ​ប្រើ​ជង្គង់ ឡុង សុ​ភី នឹងត្រូវ​ប្រកួត​ជាមួយ​អ្នកលេង​ឆ្លងដែន កាំ​ឡៃ ភី​ត (KAMLAY PEATH)  ដើម្បី​សងសឹក​ជំនួស​កីឡាករ​រួម​ជាតិ ដែល​ធ្លាប់​ចាញ់​កីឡាករ​ថៃ​រូបនេះ​កន្លងមក​។ នៅក្នុង​ជំនួប​នេះ​ប្រហែលជា​មានការ​លំបាក​សម្រាប់​កីឡាករ ឡុង សុ​ភី ដោយ​ដៃគូ​របស់គេ​ជា​កីឡាករ​ជើង​ខ្លាំង​មួយរូប​របស់​ថៃ អ្វីដែល​គួរឱ្យខ្លាច​គេ​មិនដែល​ស្គាល់​ពាក្យ​ថា​ចាញ់​សម្រាប់​ការបង្ហាញ​វត្តមាន​៤​ដង​នៅ​កម្ពុជា​។ តើ​កីឡាករ ឡុង សុ​ភី អាច​សងសឹក​ជំនួស​កីឡាករ​រួប​ជាតិ​បាន​ឬ​យ៉ាងណា​? 
 
 
 គួរបញ្ជាក់​ផងដែរ​ថា កីឡាករ កាំ​ឡៃ ភី​ត (KAMLAY PEATH) ម្នាក់នេះ ធ្លាប់បាន​បំបាក់​កីឡាករ​ខ្មែរ​ជាច្រើនរូប​មកហើយ ដោយ​ធ្លាប់​ផ្តួល ឯម វុត្ថា ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​១ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ធ្លាប់​ស្មើ​ពិន្ទុ កែវ រំ​ចង់ និង​ធ្លាប់​យកឈ្នះ​លើ រឿង សោ​ភ័​ណ្ឌ , សរ រាជសីហ៍  និង ព្រំ សំណាង ទៀតផង​៕

Tag:
 កីឡាប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com