ជាតិ
Hello VOA៖ តើកត្តាអ្វីនាំឲ្យស្ត្រីធ្វើចំណាកស្រុក?
× វ៉ាស៊ីនតោន៖ ច្បាប់និងកតិកាសញ្ញាអន្តរជាតិមានជាច្រើនសម្រាប់ការពារផលប្រយោជន៍ពលការិនីចំណាកស្រុកឱ្យទទួលបានលក្ខខណ្ឌការងារល្អប្រសើរនិងប្រាក់ខែសមរម្យ ប៉ុន្តែការអនុវត្តនៅមិនទាន់បានល្អប្រសើរទេ។ នេះបើតាមការលើកឡើងរបស់សមាជិកសភានៃគណបក្សប្រឆាំង។
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា កត្តាចម្បងដើម្បីការពារស្ត្រីពីការរំលោភបំពានទាំងនេះគឺត្រូវបង្កើតការងារនៅក្នុងស្រុកនិងផ្តល់ជំនាញឱ្យពួកគាត់ព្រោះបើពួកគាត់ធ្វើចំណាកស្រុកគឺត្រូវទៅធ្វើការងារណាដែលមានជំនាញដោយសារវាអាចជួយផ្តល់ការធានាការពារបានល្អប្រសើរជាង។
© រក្សាសិទ្ធិដោយ thmeythmey.com