ពីនេះ ពីនោះ
តើ​​ពាក្យថា​​«​បណ្ឌិត​រដ្ឋ​»​មានន័យ​ដូចម្តេច​? នរណា​ជា​អ្នកបង្កើត​?
28, Nov 2015 , 4:39 pm        
រូបភាព
​ភ្នំពេញ​៖ នៅក្នុង​ប្រទេស​កម្ពុជា ការសិក្សារ​ដែល​ខ្ពស់​ជាងគេ គឺ​បណ្ឌិត តែ​ក្រោយមក​ស្រាប់​តែមាន​សញ្ញាបត្រ​រហូត​បណ្ឌិត​រដ្ឋ​។ តើ​ការសិក្សារ​កម្រិតណា​ទៅ​ទើប​អាច​ហៅថា​«​បណ្ឌិត​រដ្ឋ​»​បាន​? តើ បណ្ឌិត​រដ្ឋ ខុសពី បណ្ឌិត​ធម្មតា​យ៉ាងដូចម្តេច​?



​កន្លងមក គេ​តែងតែ​លឺ​ពាក្យ​ថា សញ្ញាបត្រ​បរិញ្ញាបត្ររ​ង បរិញ្ញាបត្រ អនុបណ្ឌិត ឬ​បណ្ឌិត​។ ប៉ុន្តែ​ក្រោយ​មកនេះ ស្រាប់តែ​កូន​ខ្មែរ​មួយចំនួន​ក៏​ទទួលបាន​ងារ​ថា​«​បណ្ឌិត​រដ្ឋ​»​។ តើ​ពាក្យ​នេះ​កើតចេញពី​ណា ហើយ​វា​មាន​អត្ថន័យ​យ៉ាងដូចម្តេច​?

​អ្នកស្រាវជ្រាវ​អក្ស​សាស្ត្រ​មួយចំនួន​បាន​ពន្យល់ថា កម្រិតសិក្សារ​នេះ​ត្រូវបាន​គេ​បង្កើត និង​ត្រូវបាន​គេ​ប្រើប្រាស់​នៅក្នុង​ប្រទេស​បារាំង​មុនគេ បន្ទាប់មក​ប្រទេស​រុស្ស៊ី​ក៏​យកទៅ​ប្រើប្រាស់​បន្ត​។ តែ​នៅ​ឆ្នាំ​១៩៩៧ ឬ​១៩៩៨ ប្រទេស​បារាំង​ក៏​បញ្ឈប់​ប្រើប្រាស់​ងារ​នេះ​តែម្តងទៅ​។ មូលហេតុ​នៃ​ការឈប់​ប្រើប្រាស់​ងារ​នេះ​នៅក្នុង​ប្រទេស​បារាំង​មិនត្រូវ​បាន​គេ​ពន្យល់​ឲ្យ​ដឹង​ទេ​។

​បើ​យោងតាម​អ្នកស្រាវជ្រាវ​អក្ស​សាស្ត្រ​ដដែល កម្រិតសិក្សា​«​បណ្ឌិត​រដ្ឋ​»​ត្រូវបាន​គេ​ប្រគល់​ឲ្យ​ដរាបណា​បុគ្គល​នោះ បញ្ចប់​សញ្ញាបត្រ​បណ្ឌិត​មួយ រួចហើយ​បន្ត​បង្រៀន និង​ដឹកនាំ​សរសេរ​និក្ខេបបទ​បណ្ឌិត​បន្ត​យ៉ាងហោចណាស់​ជាង​១០​ទៀត ទើប​បុគ្គល​បណ្ឌិត​នោះ អាច​ក្លាយទៅជា​«​បណ្ឌិត​រដ្ឋ​»​បាន​។ សូមបញ្ជាក់​ម្តង​ហើយ ម្តង​ទៀតថា បុគ្គល​បណ្ឌិត​នោះ ត្រូវ​បង្រៀន និង​ដឹកនាំ​សរសេរ​និក្ខេបបទ​បណ្ឌិត​យ៉ាងហោច​១០​ឆ្នាំ​។

​តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​នៅក្នុង​ប្រទេស​កម្ពុជា មាន​«​បណ្ឌិត​រដ្ឋ​»​មួយចំនួន​ដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com