ពីនេះ ពីនោះ
មន្ត្រី​មួយចំនួន​កំពុង​«​បោកប្រាស់​»​រដ្ឋ​យ៉ាង​សប្បាយ​…
28, Nov 2015 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មន្ត្រី​មួយចំនួន​បាន​បំពេញការងារ​ជូន​រដ្ឋ​បាន​យ៉ាង​ត្រឹមត្រូវ​។ ប៉ុន្តែ​មន្ត្រី​មួយចំនួន​ផ្សេងទៀត មានតែ​ឈ្មោះ​បើក​ប្រាក់ខែ តែ​មិនសូវ​មក​ធ្វើការ​ឡើយ​។ មន្ត្រី​ប្រភេទ​ទី​២​នេះ បាន​និយាយប្រាប់​គេ ប្រាប់​ឯង​ថា ធ្វើ​ការងារ​រដ្ឋ​ស្រួល​ណាស់ ពីព្រោះ ធ្វើ​ការលេងៗ ក៏​បើក​ប្រាក់ខែ​បានដែរ ផ្ទុយ​ពី​ការងារ​ឯកជន​ដែលជា​ការងារ​ហ្មត់ចត់ លំបាក និង​ត្រូវគោរព​ពេលវេលា​ត្រឹមត្រូវ​ដាច់ខាត​។



​មន្ត្រី​«​ខ្ជីខ្ជា​»​របស់​រដ្ឋ​ដែល​មិនសូវ​មក​ធ្វើការ​បាន​និយាយថា ពួកគេ​មិន​ទៅធ្វើ​ការងារ​ឲ្យ​ឯកជន​ទេ ពីព្រោះ វា​លំបាក​ណាស់​។ ការងារ​រដ្ឋ​ស្រួល មិន​លំបាក ចេញចូល​កន្លែង​បាន​គ្រប់ពេលវេលា​។ តើ​មន្ត្រី​ប្រភេទ​នេះ​កំពុង​បំផ្លាញ​ថវិកា​របស់​រដ្ឋ​មែន​ឬទេ​? តើ​ពួកគេ​កំពុង​«​បោកប្រាស់​»​រដ្ឋ​មែន​ឬទេ​? បើ​មែន តើ​រដ្ឋាភិបាល​គួរ​ចាត់វិធានការ​យ៉ាងដូច​ម្តេច​ចំពោះ​មន្ត្រី​ទាំងនោះ​?


© រក្សាសិទ្ធិដោយ thmeythmey.com