បទយកការណ៍ / បទសម្ភាសន៍
កម្ពុជា​៖ យក​ប្រេងឆា​ផ្ទះបាយ​គេ​ក្រវា​ត់​ចោល​ទៅ​ផលិត​ចេញ​ជា​ប្រេងម៉ាស៊ូត​សម្រាប់​ចាក់​រថយន្ត​
29, Nov 2015 , 10:38 am        
រូបភាព
​សៀមរាប​៖ ប្រេងឆា​ដែល​ចំអិន​អាហារ​រួចហើយ មិនត្រូវ​បាន​គេ​ក្រវា​ត់​ចោល​ដោយ​ឥតប្រយោជន៍​ទៀតឡើយ​ចាប់ពីពេលនេះ​តទៅ​។ អង្គការ​ពិភពលោក​ប្រេងម៉ាស៊ូត​ស្អាត​ដែលមាន​មូលដ្ឋាន​នៅក្នុង​ខេត្តសៀមរាប​តាមរយៈ​កម្មវិធី​របស់​ខ្លួន​ឈ្មោះ​«Naga biofuel»​បាន និង​កំពុង​ផលិត​ប្រេងឆា​ផ្ទះបាយ​ដែល​គេ​បោះចោល​ឲ្យ​ក្លាយទៅជា​ប្រេងម៉ាស៊ូត​ស្អាត​ដែល​អាច​ចាក់​រថយន្ត និង​ម៉ាស៊ីន​ផ្សេងៗ​បាន​យ៉ាង​ល្អប្រសើរ​។ មិន​ត្រឹមតែ​ផលិត​ប្រេងម៉ាស៊ូត​ទេ តែ​ថែមទាំង​អាច​ផលិត​សាប៊ូ​បាន​ទៀតផង​។



​លោក Tim Waterfield ស្ថាបនិក​អង្គការ​បាន​និយាយថា កិច្ចការ​របស់លោក​កំពុង​រួមចំណែក​ការពារ​បរិស្ថាន និង​ថែ​ទាំង​សុខភាព​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​កម្ពុជា​។ កិច្ចការ​របស់់​លោកមា​ន​ប្រយោជន៍​សម្រាប់​សង្គម​ខ្មែរ​។ ប៉ុន្តែ​នៅ​ខ្វះ​ការគាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​។

ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក Tim Waterfield នាយក​អង្គការ​ដូចតទៅ​៖











Tag:
 សេដ្ឋកិច្ច
  បរិស្ថាន
  សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com