បទយកការណ៍ / បទសម្ភាសន៍
«​តំណក់​» រចនា​អាវយឺត​រូប​ល្ខោនស្បែក​ធំ ដើម្បី​លើកកម្ពស់​វប្បធម៌ និង​ជួយ​កុមារ​
29, Nov 2015 , 6:19 pm        
រូបភាព
​ដើម្បី​លើកកម្ពស់ និង​អភិរក្ស​វប្បធម៌​ខ្មែរ ពិសេស​ល្ខោន​ស្រមោល​ស្បែក​ធំ យុវជន​មួយក្រុម​ដែលមាន​ឈ្មោះថា​«​តំណក់​» បាន​ផ្តួច​ផ្តើមគំនិត​បោះពុម្ព​អាវយឺត ដែលមាន​រូប​ល្ខោនស្បែក​ធំ​ជា​អត្តសញ្ញាណ​។ ពួកគេ​ចង់​ឲ្យ​យុវវ័យ​បច្ចុប្បន្ន​ស្គាល់ និង​ឲ្យ​តម្លៃ​ល្ខោន​ស្រមោល​ស្បែក​ធំ ដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​។ ក្រៅពី​ជួយ​លើកស្ទួយ និង​អភិរក្ស​វប្បធម៌​ខ្មែរ តំណក់​ក៏បាន​យកប្រាក់​ចំណេញ​មួយផ្នែក​ពី​ការលក់​អាវ​របស់ខ្លួន ទៅ​ទ្រទ្រង់​ដល់ មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ​។

 

សូម​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំឡើង​ដោយ កញ្ញា ខន ចំប៉ា​៖
 



 
 

© រក្សាសិទ្ធិដោយ thmeythmey.com