កីឡាជាតិ
ជាតិ
ប្រាក់ មុន្នី​ឧ​ត្ត​ម ចែករំលែក​បទពិសោធ​ន៍​ដល់​កីឡាករ​វ័យក្មេង​
29, Nov 2015 , 4:59 pm        
រូបភាព
ដោយ:
​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ត្រូវបាន​ក្រុមហ៊ុន TOYOYTA អញ្ជើញ​ឱ្យចូល​រួម​ចែករំលែក​នូវ​បទពិសោធន៍ និង​និយាយ​លើកទឹកចិត្ត ដល់​ក្រុម​កីឡាករ​វ័យក្មេង​ដែល​មកពី​តាម​បណ្តា​សាលា​នានា នៅក្នុង​កម្មវិធី​ប្រកួត​ពានរង្វាន់ Toyota Junior Cambodia Cup 2015 នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា​។

 

​នៅក្នុង​ការចែករំលែក​បទពិសោធន៍​ខ្លួន​នោះ កីឡាករ​ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​ជំរុញ​លើកទឹកចិត្ត​ដល់​កីឡាករ​វ័យក្មេង​ដែល​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​នោះ ឱ្យ​ពួកគេ​ទាំងនោះ​យល់ដឹង​ពី​គុណសម្បត្តិ​នៃ​វិស័យ​កីឡា​មួយ​នេះ ជាពិសេស​បណ្តុះ​គំនិត​របស់​ពួកគេ​ឱ្យចូល​ចិត្ត និង​ស្រលាញ់​វិស័យ​បាល់ទាត់​។ 
 
​គួរ​បញ្ជាក់ថា នៅក្នុង​កម្មវិធី​ប្រកួត​ពានរង្វាន់ Toyota Junior Cambodia Cup 2015 មាន​ក្រុមបាល់ទាត់​វ័យក្មេង​ចូលរួម​ប្រកួត​ចំនួន​១២​។​ក្រុម​ទាំងនោះ​ធ្វើការ​ប្រកួត​ជម្រុះ​ដើម្បី​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​១ លេខ​២ និង​លេខ​៣ ដោយ​ធ្វើការ​ប្រកួត​ក្នុង​មួយ​វគ្គ​១០​នាទី​។​
 
​បន្ទាប់ពី​ធ្វើការ​ប្រកួត​អស់​រយៈពេល ២​ម៉ោង ក្រុម​ដែល​ទទួលបាន​ជ័យលាភី​លេខ​១ ទទួលបាន​ពាន​មួយ និង​មេដាយមាស ខណៈ​ចំណាត់ថ្នាក់​លេខ​២ មេដាយប្រាក់ និង​លេខ​៣ ទទួលបាន​មេដាយ​សំរឹទ្ធ​។ 
 
​សម្រាប់​ការរៀបចំ​ការប្រកួត​នេះដែរ ធ្វើឡើង​ដើម្បី​ជាការ​បើកឆាក និង​អបអរ​ការប្រកួត​ពាន​រង្វាន់ Toyota Mekong Club Championship 2015 ដែល​ក្រុម​បឹងកេត​អង្គរ នឹង​ជួប​ប្រកួត​ជាមួយ​ក្រុម YANGON UNITED នៅ​ល្ងាច​នេះ ហើយ​វា​ជាការ​ប្រកួត​មួយ​ដើម្បីឱ្យ​កុមារៗ​ចេះ​យោគយល់ សាមគ្គី​គ្នា និង​យល់ដឹង​ពី​របៀប​នៃ​ការប្រកួត​ផងដែរ​។ 

Tag:
 Toyota Junior Cambodia Cup 2015
© រក្សាសិទ្ធិដោយ thmeythmey.com