ពីនេះ ពីនោះ
ធ្វើបាប​ខ្លួនឯង ទើប​ជោគជ័យ
30, Nov 2015 , 10:02 am        
រូបភាព
ដោយ: ថ្មីៗ
 1.    ត្រូវតែ​បង្ខំ​ខ្លួនឯង ឲ្យ​ក្រោក​ពី​គេង ពី​ព្រលឹម​

2.    ដួល​ក៏ដោយ ត្រូវតែ​ងើបឈរ​
3.    ហ៊ាន​ទទួលស្គាល់​កំហុស ហើយ​យក​កំហុស ធ្វើជា​បទពិសោធន៍​
4.    ត្រូវតែ​ពុះពារ ដើម្បី​សម្រេច​បំណងប្រាថ្នា​អ្នក​
5.    កំណត់​គម្រោងការ ឲ្យ​បានច្បាស់លាស់​
6.    មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង មិនត្រូវ​ខ្លាច ឬ​អៀន​ឡើយ​
7.    ស្តាប់​ដំបូន្មាន​របស់​អ្នកដទៃ ដែលមាន​បទពិសោធន៍​
8.    គេង​ឲ្យ​បាន​គ្រប់​ម៉ោង មិនត្រូវ​ក្រោក​ពី​ព្រលឹម ដើម្បី​ធ្វើការ​ឡើយ​
 
9.    ចេះ​សម្រាក និង​ដើរ​លំ​ហែល​កាយ ដើម្បី​បន្ថយ​សម្ពាធ​ការងារ​
10.    បរិភោគ​អាហារ ដែលមាន​សារធាតុចិញ្ចឹម និង​វីតាមីន​
11.    បើ​មិនអាច​ធ្វើបាន មិនត្រូវ​បង្ខំ​ទេ ត្រូវតែ​រក​ជំនួយ (​ព្យាយាម មិនមែន​សុទ្ធតែ​បានសម្រេច ទាំងអស់​នោះទេ​)
12.    ធ្វើ​ឲ្យ​គេ ទុកចិត្ត ទើប​ងាយស្រួល ខ្ចីលុយ​គេ​មករក​ស៊ី​
13.    តាំងចិត្ត​ឲ្យ​មាំ ទោះបីជា​ជួប​ឧបសគ្គ​អ្វី ក៏​មិនត្រូវ​រាថយ​ដែរ​
14.    ត្រូវតែមាន​ចិត្តល្អ ទើប​អាច​ទទួលបាន​ជោគជ័យ​
15.    ត្រូវតែ​ដឹង​ពី​គោលដៅ របស់​ភ្ញៀវ តើ​ភ្ញៀវ​ត្រូវការ​អ្វី​
16.    ឧស្សាហ៍ Call ទៅ​សួរ ពី​ផលិតផល​ដែល​អតិថិជន​បាន​ប្រើ​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com