ជាតិ
សេដ្ឋកិច្ច
ខេត្ត​ព្រះសីហនុ ប្រមូល​ពន្ធ​បាន​ជាង ៣៣​ពាន់​លាន​រៀល រយៈពេល​១១​ខែ ក្នុង​ឆ្នាំ​២០១៥
30, Nov 2015 , 5:24 pm        
រូបភាព
ដោយ: ថ្មីៗ
 
​សាខា​ពន្ធដារ​ព្រះសីហនុ ប្រមូល​ថវិកា​បាន​ជាង ៣៣​ពាន់​លាន​រៀល ដោយ​គិត​ត្រឹម​រយៈពេល​១១​ខែ គឺ​ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៥ ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​ក​ម្ព​ជា​។


 
​យោងតាម​ប្រភព​ដដែល ប្រជាពលរដ្ឋ ព្រមទាំង​អាជីវករ និង​ពាណិជ្ជករ ក្នុង​ខេត្ត​ព្រះសីហនុ បាននាំគ្នា​ទៅ​បង់ពន្ធ​ផ្សេងៗ ដូចជា ពន្ធ​លើ​អចលនទ្រព្យ ពន្ធ​លើ​
​មធ្យោបាយ​ដឹកជញ្ជូន និង​យានយន្ត​គ្រប់​ប្រភេទ រហូត​ប្រមូល​ថវិកា​បាន​ប្រមាណ​ជាង​៣៣​ពាន់​លាន​រៀល ក្នុង​រយៈពេល​១១ នៃ​ឆ្នាំ​២០១៥ នេះ​។​
 
​លោក នុត វុត្ថា ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ បាន​លើកឡើងថា យោងតាម​របាយការណ៍​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ សាខា​ពន្ធដារ​
​ខេត្ត​ព្រះសីហនុ ប្រមូល​ថវិកា​បាន​ជាង ៣៣​ពាន់​លាន​រៀល ស្មើនឹង ១៥៣.៧៤% នៃ​ផែនការ​ប្រចាំឆ្នាំ​៕

Tag:
 ​ពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com