អត្ថបទពាណិជ្ជកម្ម
ការច្នៃប្រឌិត​ចុងក្រោយ​របស់ ​Dulux បាន​នាំមក​ឲ្យ​កម្ពុជា​នៅ​ផលិតផល​សំខាន់ ២ ដើម្បី​ថែរក្សាអតីតកាល និង​ធ្វើ​មាន​អនាគត​ដែល​ប្រសើរឡើង
01, Dec 2015 , 10:41 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ៖ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ AkzoNobel គឺជា​ក្រុមហ៊ុន​ដែលមាន​នូវ​ថ្នាំ​ពណ៌ និង​ថ្នាំ​កូដ​ដែល​នាំមុខគេ​ក្នុង​ពិភពលោក និង​បាន​ផលិត​នូវ​ផលិតផល​ម៉ាក Dulux ហើយ​ក្នុងថ្ងៃនេះ​ផងដែរ​ បាន​ធ្វើការ​បង្ហាញ​នូវ​ផលិតផល​ថ្នាំលាប​ជញ្ជាំង​ពីរ​ប្រភេទ​គឺ Dulux Weathershield Powerflexx សម្រាប់​លាប​ជញ្ជាំង​ខាងក្រៅ និង Dulux Ambiance សម្រាប់​លាប​ផ្ទៃ​ខាងក្នុង។ ហើយ​ដូចដែល​យើង​បានឃើញ​ស្រាប់​គឺ​នៅ​ផ្ទៃ​ខាងក្នុង​សណ្ឋាគារ​សុខា​ភ្នំពេញ​នេះ​ផ្ទាល់​តែម្តង។ ថ្នាំលាប​របស់​AkzoNobelបាន​នាំ​ចូលមក​ទីផ្សារ​កម្ពុជា​ជា​ផ្លូវការ តាមរយៈ​តំណាង​ចែកចាយ​ធំ​ដែលមាន​ការអនុញ្ញាត​ត្រឹមត្រូវ​គឺ​ក្រុមហ៊ុន តាំង ផេង​ប៉ោ។

Dulux Weathershield Powerflexx ផ្តល់នូវ​ការការពារ​ខ្ពស់​ពី​ស្នាម​ប្រេះ និង​ការបំផ្លាញ​នានា​ពី​ធាតុអាកាស ថែរក្សា​ភាពស្រស់ស្អាត​ផ្នែក​ខាងក្រៅ​របស់​ផ្ទះ​លោកអ្នក​ពេញ​មួយឆ្នាំ​ ការស្រាវជ្រាវ​​មួយ​​ដែល​​ធ្វើឡើង​ដោយ​ AkzoNobel បានបង្ហាញ​ថា ​ផ្ទះ​នៅ​តំបន់​អាស៊ី​មួយ​អាច​ទទួល​ត្រូវ​ទឹកភ្លៀង​ប្រមាណ ២លាន​លី​ត និង​ប្រមាណ ១ម៉ឺន​ពាន់​ម៉ោង​ដែល​ទទួលរង​ពន្លឺ​ថ្ងៃ និង​ធូលី​ប្រមាណ ៦ពាន់​គីឡូក្រាម។ មិន​ថា​អ្នករស់នៅ​ក្នុង​ទីក្រុង, ជាយក្រុង ឬក៏​វីឡា​នៅតាម​ឆ្នេរសមុទ្រ​នោះទេ ព្រោះថា​នេះ​ជា​អាកាសធាតុ​ត្រូ​ពិ​ក​ដែល​គ្របដណ្តប់​ផ្ទះ​របស់​អ្នក។ ផលិតផល DuluxWeathershieldPowerflexxមានការ​ការពារ​ចំពោះ​ស្នាម​ប្រេះឆ្មារៗ ធន់​នឹង​ទឹកភ្លៀង និង​ដុះ​ផ្សិត​ហើយ​អាចជួយ​ឲ្យ​គេហដ្ឋាន​របស់លោក​មើលទៅ​ស្រស់ស្អាត​ពេញ​មួយឆ្នាំ។

ស្រទាប់​ការពារ​ទឹកភ្លៀង និង​ស្នាម​ប្រេះ

អរគុណ​ទៅដល់​បច្ចេកវិទ្យា Powerflexxថ្នាំលាប WeathershieldPowerflexxអាចមាន​ភាពយឺត​ច្រើនជាង​ថ្នាំលាប​ដ៏​ទៃ​ដល់​ទៅ​បី​ដង ដែល​អាច​ឲ្យ​ថ្នាំលាប​ប្រភេទ​នេះ​អាចមាន​ប្រសិទ្ធ​បិទ​ភ្ជិត​ស្នាម​ប្រេះ​ដែល​តូចឆ្មារ។ ហើយ​វា​ធានាថា​ទឹកភ្លៀង​នឹង​មិនអាច​ជ្រាប​ចូលក្នុង​ជញ្ជាំង​តាមរយៈ​ស្នាម​ប្រេះ​នោះឡើយ ដូចនេះ​លោកអ្នក​មិនចាំបាច់​បារម្ភ​ក្នុង​ការរង​ខូចខាត​ដោយសារ​ទឹក​នោះទេ។ «ទឹកភ្លៀង និង​កម្តៅ​គឺជា​កត្តា​ដែល​បំផ្លាញ​ផ្ទះ​ដ៏​ធំ​បំផុត។ ក្នុងនាម​ជា រនាំង​ការពារ​ទឹកភ្លៀង និង​ស្នាម​ប្រេះ, DuluxWeathershieldPowerflexxបានផ្តល់​ការពារ​យ៉ាងខ្ពស់​ប្រឆាំងនឹង​សារធាតុ​ទាំងនោះ»។ នេះ​បើតាម​ប្រសា​ន៍​របស់លោក Jeremy Rowe នាយក​គ្រប់គ្រង​ផ្នែក​ថ្នាំលាប​តុបតែង​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

Dulux Weathershield បូ​កប​ញ្ជូ​ល​បច្ចេកវិទ្យា Powerflexx ថ្មី​នេះ ជា​បច្ចេកវិទ្យា​ថ្នាំលាប​មាន​លក្ខណៈ​យឺត ស្វិត​ពិសេស​ម្យ៉ាង អាច​លប់បំបាត់​នូវ​ស្នាម​ប្រេះ​លើ​ជញ្ជាំង​ខាងក្រៅ និង​ការពារ​ការ​ជ្រាប​ទឹក និង​សំណើម​ផងដែរ ដើម្បី​ការពារ​ជញ្ជាំង​រឹងមាំ​ជាប់​បានយូ​អង្វែង​។​


ការការពារថ្នាំលាប​ដែលមាន​គុណភាព​ខ្ពស់​អាច​ធ្វើបាន​តួនាទី​ជាច្រើន!

Dulux Weathershield Powerflexx អាច​នៅជាប់​ស្ថិតស្ថេរ​បានយូរ​ដោយ​ធន​នឹង​ភាពកខ្វក់ មិន​ដូចនឹង​ថ្នាំលាប់​ធម្មតា​នោះទេ។ ម៉ូ​លី​គុល​នៅក្នុង​ Dulux Powerflexx ត្រូវបាន​លាយ​បញ្ចូល​គ្នា​យ៉ាង​ល្អ ដែល​បង្កើត​នៅ​ថ្នាំលាប​ដែល​អាច​ផ្តល់​ការពារ​ខ្ពស់​ពី​ការវាយប្រហារ​របស់​ជាតិ​ក្បុង។ ជាមួយនឹង​ជាតិ​ពណ៌​ពិសេស​ដែល​អាច​ការពារ​កាំរស្មី UV  វា​អាច​ការពារ​កំដៅ​ឲ្យ​នៅក្រៅ និង​រក្សា​ភាព​ត្រជាក់​នៅ​ខាងក្នុង។ ដូចនេះ ការប្រើប្រាស់​ថាមពលអគ្គីសនី​ក៏​ត្រូវបាន​សន្សំសំចៃ​ផងដែរ។ វា​ក៏មាន​ផ្ទុក​សារធាតុ​ប្រឆាំងនឹង​ផ្សិត និង​ស្លែ​ផងដែរ ព្រម​ជាមួយនឹង​បច្ចេកវិទ្យា​រក្សា​ពណ៌, ការពារ​ការ​របក, មិនមាន​ក្លិន​ខ្លាំង, ជាតិ​VOCទាប មិនមាន​បន្ថែម​សារធាតុ Mercury និង​សារ​ធាតុគីមី​ផ្សេងទៀត ដែល​នាំ​ឲ្យ​ផលិតផល​នេះ​ក្លាយជា ផលិតផល​បៃតង​របស់​សឹង្ហ​បុរី។

Dulux Ambience អាចជួយ​បង្កើត​ពិភព​ផ្ទាល់ខ្លួន​របស់​អ្នក និង​ធ្វើ​ឲ្យ​សោភណភាព​ខាងក្នុង​កាន់តែ​ប្រសើរឡើង

«បច្ចុប្បន្ននេះ ម្ចាស់ផ្ទះ​ជាច្រើន​តែងមាន​របៀប​និយម​ផ្ទាល់ខ្លួន និង​តែង​តែង​ចង់​បន្ថែម​នូវ​បុគ្គលិកភាព, ភាព​ច្នៃប្រឌិត និង​លក្ខណៈពិសេស​ចំពោះ​ការតុបតែង​ផ្ទះ​របស់​ពួកគេ។ ដើម្បី​ឆ្លើយតប​នូវ​តម្រូវការ​ទាំងនោះ ទើប​ពួកយើង​បង្កើត​នូវ Dulux Ambiance ឡើង ដើម្បី​ផ្លាស់ប្តូរ គេហដ្ឋាន​របស់​ពួកគេ ក្លាយជា​ពិភព​ផ្ទាល់ខ្លួន​ដ៏​ពិតប្រាកដ ជាមួយនឹង​រស​និយម​ផ្ទាល់ខ្លួន»។ តាម​ប្រសាសន៍​របស់លោក Jeremy Rowe នាយក​គ្រប់គ្រង ថ្នាំ​ពណ៌ AkzoNobel ប្រចាំ​អាស៊ីអាគ្នេយ៍ និង​ម​ជ្ឈឹ​ម​បូព៌ា។

តម្លៃ​ដែល​Dulux Ambianceទទួលបាន​គឺ​មកពី​បន្សំ​នៃ​សមាសធាតុ​ពីរ​យ៉ាង​គឺ៖

•    DuluxAmbianceTMថ្នាំលាប​ជញ្ជាំង​ផ្ទៃ​ខាងក្នុង​ល្អផ្តាច់គេ ជាមួយនឹង​កា្តរ​លាបថ្នាំ​ពណ៌​ដែលមាន​គុណភាព​ជាមួយ​នឹង​ការ​ដុសខាត់​ភ្លឺរលោង​បានបង្ហាញ​ឲ្យ​ឃើញ​ពី​រស​និយម និង​កម្លាំង​ជម្រុញ​ចិត្ត​ផ្ទាល់ខ្លួន។ នេះ​គឺជា​ថ្នាំលាប​ផ្ទៃ​ខាងលើ​ដែល​អាច​ប្រើ​បាន​ក្នុងផ្ទះ​ទាំងមូល ដោយ​អ្នកនឹង​ទទួលបាន​នូវ​ពណ៌​ដ៏​ស្រស់ស្អាត និង​ភ្លឺរលោង។
•    DuluxAmbianceTMថ្នាំ​ពណ៌​ពិសេស គឺមាន​លក្ខណៈពិសេស​ចំពោះ​ពណ៌ និង​ផ្ទៃ​វាយនភាព វា​អាច​លាប​ទៅដោយ​មើលឃើញ​ដូចជា​ក្រណាត់, ថ្ម​ម៉ាប, លោហធាតុ និង​កម្ញីពិតៗទាំង​រូបរាង និង​ពណ៌។ អ្នក​នឹងមាន​អារម្មណ៍​ប្លែក និង​កក់ក្តៅ​នៅពេល​បាន​ប៉ះ​វា​ដោយផ្ទាល់។ 
ដើម្បី​ជួយ​ឲ្យ​ម្ចាស់​គេហដ្ឋាន​បានសម្រេច​នូវ​សុបិន​របស់​ពួកគេ អ្នកជំនាញ​ខាង​ពណ៌​ផ្ទៃ​ខាង​ក្នង​ទូទាំង​ពិភពលោក​របស់​Dulux ក៏បាន​បង្កើត​ឈុត Ambianceឡើង។ ឈុត Ambiance ទាំង៤មានដូចជា៖
•    បែប​បុរាណ​ប្រណិត
•    បែប​ស្រស់​សង្ហា​រ៉ូ​មែន​ទិ​ក
•    បែប​បង្ហាញ​ពី​ការច្នៃប្រឌិត
•    និង បែប​ទាន់សម័យ។

លោកឧកញ៉ា តាំង ផេង​ប៉ោ ប្រធាន​ក្រុមហ៊ុន Tang Pheng Por Co., Ltd.​ដែល​ទទួលបាន​សិទ្ធិផ្តាច់មុខ​នាំចូល​ថ្នាំលាប​ម៉ាក់ Dulux បាន​និយាយ​ពី​បច្ចេកវិទ្យា​ថ្នាំលាប Dulux Weathershield Powerflexx ថ្មី​នេះ​ថា វា​ផ្តល់​ការការពារ​ជញ្ជាំង​គេហដ្ឋាន​ខ្ពស់បំផុត ដែល​អាចជួយ​ឲ្យ​ជ័រកៅស៊ូ យឺត​វែង​បាន​រហូតដល់ ៣​ដង បើ​ប្រៀបធៀប​នឹង​គុណភាព​ថ្នាំលាប​ដទៃ​។ លោក​និយាយថា​៖« ផលិតផល​ថ្មី​នេះ មាន​គុណភាព​ស្តង់ដា​ចំនួន ៥​ឆ្នាំ ប៉ុន្តែ​បើតាម​ការពិនិត្យ​ជាក់ស្តែង វា​អាចមាន​គុណភាព​លើសពី ១០​ឆ្នាំ​ឯណោះ​។ វា​ការពារ​ស្នាម​ប្រេះ​ជញ្ជាំង ការ​របក​ថ្នាំ ដុះ​ផ្សិត​នានា​»​។ ថ្នាំលាប​ម៉ាក Dulux Weathershield Powerflexx ត្រូវបាន​ដាក់លក់ ក្នុង​ទីផ្សារ​ជាង ១០០​ប្រទេស ក្នុង​ពិភពលោក​។​

​លោក Jeremy Rowe ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​ថ្នាំ​ពណ៌​តុបតែង AkzoNobel ប្រចាំ​តំបន់​អាស៊ី ប៉ាស៊ីហ្វិក​និយាយថា ថ្នាំ​ពណ៌​របស់ AkzoNobel មាន​ភាពល្បីល្បាញ​ជាមួយ​ផលិតផល​ជាច្រើន​ដែលមាន​ស្លាក​សញ្ញា​នាំមុខគេ និង​រឹងមាំ​ដោយ​រាប់បញ្ចូល​ទាំង​ស្លាក​សញ្ញា Dulux ។ លោក​និយាយថា​៖«​យើង​មានការ​ជឿជាក់​យ៉ាង​មុតមាំ​ថា​យើង​នឹង​ក្លាយជា​ក្រុមហ៊ុន​ដែល​នាំមក​ជូន​លោកអ្នក​នូវ ផលិតផល​ដែល​ប្រើប្រាស់​បានយូរ​អង្វែង មិន​ប៉ះពាល់​ដល់​បរិស្ថាន គឺជា​ការចែករំលែក​ក្នុងការ​អភិវឌ្ឃន៍​ប្រកបដោយ​និរន្ត​ភាព​។ ឆ្នាំនេះ ជា​ឆ្នាំ​ទី​៤​ហើយ​ដែល AkzoNobel បាន​រក្សា​តំណែង​លេខ ១ ក្នុងការ​ទទួលស្គាល់​ជាស​កល ក្នុង Dow Jones Sustainability Index (​តារាង​ផលិតផល​ដែលមាន​និរន្ត​ភាព​របស់​Dow Jones)​ទាំង​ក្នុង​ឧស្សាហកម្ម​ផលិត​សម្ភារៈប្រើប្រាស់ និង សារធាតុ​គីមី​»​។​

ឈុត​ទាំង​បួន​នេះ​សុទ្ធសឹង​ជា​គំនិត​ដ៏​ស្រស់ស្អាត​ដែល​បំផុស​ពី​លក្ខណៈ ពិសេស​ផ្ទាល់ខ្លួន​តាមរយៈ​ការតុបតែង​ផ្ទៃ​ខាងក្នុង។​ កម្មវិធី គំនួរ​ព្រៀង​មុននឹង​លាបថ្នាំដើម្បី​ជាភាពងាយ​ស្រួល​សម្រាប់​អតិថិជន AkzoNobel ក៏បាន​បង្ហាញ​ពី​ការ​កម្មវិធី​មួយ​ហៅថា Dulux Visualizer ជា​កម្មវិធី​ដែល​ប្រកបដោយ​ការច្នៃប្រឌិត​ខ្ពស់ និង​បង្កើន​ភាពជិតស្និទ្ធ​ជាមួយ​អ្នកប្រើប្រាស់ នៅក្នុង​ឧស្សាហកម្ម​ថ្នាំ​ពណ៌​ដែល​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ។ Dulux Visualizer ផ្តល់​ភាពងាយស្រួល​ទាំង​ផ្នែក​បច្ចេកទេស និង​សិល្បៈ ក្នុងការ​ជ្រើសរើស​ពណ៌​ដែល​សាក​សម​ក្នុងការ​ប្រើប្រាស់ និង​ចំណូលចិត្ត។ កម្មវិធី​នេះ​អាច​ឲ្យ​អ្នកប្រើប្រាស់​ធ្វើការ​ថតរូប​ជញ្ជាំង​មុនពេល​លាប ហើយ​អាច​សាកល្បង​ដាក់​ពណ៌​ដែល​ខ្លួន​ចូលចិត្ត​ទៅក្នុង​នោះ​មើលថា​តើ​នឹង​ដូច​អ្វីដែល​ខ្លួន​ពេញចិត្ត​ឬក៏​អត់។ ការដាក់​ឲ្យ​ប្រើប្រាស់​នូវ​កម្មវិធី​នេះ​គឺ​ដើម្បី​បំពេញតម្រូវការ​របស់​ម្ចាស់ផ្ទះ​សម័យថ្មី។  កម្មវិធី​នេះ​មាន​សម្រាប់​ទាំង​ប្រភេទ​គ្រឿង iOS និង Andriod​។

AkzoNobel គឺជា​ក្រុមហ៊ុន​ដែល​នាំមុខគេ​លំដាប់​ពិភពលោក​ក្នុង​វិស័យ​ថ្នាំ​ពណ៌ និង​ថ្នាំ​កូត និង​ជា​អ្នក​ផលិត​ដ៏​ធំ​នូវ​ផលិតផល​គីមី​មួយចំនួនទៀត។ ក្រុមហ៊ុន​នេះត្រូវបានគេទទួល​ស្គាល់​​រាប់​សតវត្ស​ន៍​មកហើយ​ថា​ជា​អ្នកជំនាញ, យើង​បានផ្តល់​ដល់​ឧស្សាហកម្ម​ជាច្រើន និង​អ្នកប្រើប្រាស់​ទូទាំង​ពិភពលោក​នូវ​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​បច្ចេកវិទ្យា​ប្រកបដោយ​និរន្ត​ភាព ដែល​បង្កើតឡើង ​ដើម្បី​តម្រូវការ​កំពុង​កើតមាន​ឥតឈប់ឈរ​នៅក្នុង​ផែនដី។ ដោយមាន​ក្រុមហ៊ុន​ធំ​នៅ​ទីក្រុង អាំ​ស្ទើរ​ដាំ ប្រទេស​ហូ​ឡង់ យើង​មាន​បុគ្គលិក​ប្រមាណ ៤៧,០០០នាក់​ទូទាំង​ពិភពលោក ក្នុង ៨០ប្រទេស។ ផលិតផល​ដែលមាន​កេ​រិ៍្ត​ឈ្មោះ​របស់​យើង​មាន​នៅលើ​ទីផ្សារ​មានដូចជា Dulux, Sikkens, InternationandEka. ហើយ​យើង​តែង​រក្សា​តំណែង​នាំមុខគេ​ជានិច្ច​ក្នុងការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព ហើយ​យើង​តាំងចិត្ត​ថា​ នឹង​បង្កើត​ឲ្យ​ទីក្រុង​របស់​យើង​រស់នៅ​ប្រកបដោយ​ភាពរស់រវើក។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង៖

Mr.TechKoung LIM
HANG MEAS GROUP

Mobile: 099 691 999
Email: [email protected]
Ms. Tran Thu Huyen
AkzoNobel, Communications
Mobile: (+65) 9852 2084
Email: [email protected]​ ៕


​(អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com