ជាតិ
មហោស្រព​ភាពយន្ត​កូរ៉េ លើក​ទី​៩ រឹតចំណង​មិត្តភាព​កូរ៉េ​-​កម្ពុជា​
01, Dec 2015 , 11:22 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា បានរៀបចំ​មហោស្រព​ភាពយន្ត​កូរ៉េ លើក​ទី​៩ កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​រោងភាពយន្ត Legend Cinema ទួលគោក​ក្នុង​ផ្សារ​ទំនើប TK ដើម្បី​ផ្សព្វផ្សាយ​ពី​ឧត្តមភាព​ខ្សែភាពយន្ត​កូរ៉េ ឲ្យ​កាន់តែ​ទូលាយ និង​រឹតចំណង​មិត្តភាព រវាង​ប្រទេស​ទាំងពីរ​កូរ៉េ​-​កម្ពុជា និង​កូរ៉េ បន្ថែមទៀត​។ មហោស្រព​ភាពយន្ត​កូរ៉េ លើក​ទី​៩​នេះ បាន​ចាក់​បញ្ចាំង​ពីថ្ងៃ​ទី​២៧ ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។



​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក សោម សុគន្ធ ក្នុងឱកាស​ប្រារព្ធ​មហោស្រព​ភាពយន្ត​កូរ៉េ លើក​ទី​៩​នោះ បាន​ណែនាំ​ផលិតករ​ភាពយន្ត​កម្ពុជា​ឲ្យ​សិក្សា​ស្វែងយល់​ដកស្រង់យក​បទ​ពិសោធន៍​ល្អៗ ពី​ស្នាដៃ​ល្អ​ពី​បច្ចេកវិទ្យា ផលិតករ​ភាពយន្ត​កូរ៉េ ដើម្បី​បង្កើន​សមត្ថភាព​ភាពយន្ត​កម្ពុជា ឲ្យ​កាន់តែ​មានគុណ​ភាពល្អប្រសើ​រ​។ 

​លោក​និយាយថា ម​ហោ​ស្រ​ភាពយន្ត​កូរ៉េ​នេះ ជា​ឱកាស​សម្រាប់​ផលិតភាព​កម្ពុជា និង​កូរ៉េ ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ និង​វប្បធម៌​ចំណេះដឹង​គ្នា​ទៅវិញទៅមក​។​


​កូរ៉េ​បាន​ចាក់​បញ្ចាំង​ស្នាដៃ​ភាពយន្ត​សម្រិតសម្រាំង​ចំនួន​៥​រឿង របស់​អ្នកដឹកនាំ​រឿង លី ជន់​អ៊ី​ក (Lee Joon-IK) ក្នុង​មហោស្រព​ភាពយន្ត​កូរ៉េ លើក​ទី​៩ ឆ្នាំ ២០១៥​នេះ​។ វា​បានផ្តល់​ឱកាស​ដល់​ប្រជាជន​កម្ពុជា ស្វែងយល់​ពី​វប្បធម៌​ប្រពៃណី ទំនៀមទម្លាប់​របស់​ប្រជាជន​កូរ៉េ តាមរយៈ វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កូរ៉េ​នេះ​។ លោក Lee Joon-IK ជឿជាក់ថា មហោស្រព​ភាពយន្ត​កូរ៉េ​នេះ នឹង​ក្លាយទៅជា​ព្រឹត្តិការណ៍ វប្បធម៌​ដ៏​សំខាន់​មួយ ក្នុងការ​រឹតចំណង​មិត្តភាព​ភាពយន្ត​កូរ៉េ​-​កម្ពុជា​។ លោក​និយាយថា​៖«​ស្នាដៃ​ផលិតភាព​យន្ត​កូរ៉េ នឹង​រួមចំណែក​ផលិតករ​ភាពយន្ត​កូរ៉េ​-​កម្ពុជា ផ្លាស់ប្តូរ​សិក្សា​បង្កើន​សមត្ថភាព​ផលិត កាន់​តែមាន​គុណភាព​»៕




Tag:
 ​កូរ៉េ​-​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com