អត្ថបទពាណិជ្ជកម្ម
សែលកាតនៅតែបន្តចែករង្វាន់ដល់អតិថិជនរបស់ខ្លួន
× នៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នេះសែលកាតបានប្រគល់រង្វាន់ជូនទៅដល់អតិថិជនពីរូបដែលមកពីខេត្តផ្សេងៗគ្នា។
អ្នកមានសំណាងទីមួយអ្នកស្រី សេង វិចិត្រ មានទីលំនៅស្ថិតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។ ស្ត្រី មេផ្ទះរូបនេះបានប្រាប់ឱ្យដឹងថានៅពេលដែលកំពុងតែអង្គុយមើលទូរទស្សន៍ស្រាប់តែបានឃើញលេខលោកស្រីបានឈ្នះរង្វាន់ ៤ ម៉ីនដុល្លាពីសែលកាតភ្លាមៗនោះធ្វើឱ្យសមាជិកនៅក្នុងគ្រួសារទាំងមូលមានការសប្បាយរីករាយជាខ្លាំងដោយបោះចោលនៅអ្វីទាំងអស់ដែលបានកាន់នៅក្នុងដៃដោយមិនខ្វល់ថាជារបស់អ្វីឡើយ។
អ្នកមានសំណាងទីពីរ លោក ជា សំអូន មានមុខរបរជា ទាហាន ដែលមានអាសយដ្ឋាន ស្ថិតនៅក្នុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក៏ជាអ្នកមានសំណាងបានឈ្នះរង្វាន់ ៤ ម៉ីន ដុល្លាពីសែលកាតផងដែល។
លោក សំអូន បានប្រាប់ថារូបលោកពិតជាពុំដឹងរកពាក្យអ្វីមកនិយាយនោះទេនៅពេលដែលបានដឹងថាខ្លួនបានឈ្នះរង្វាន់នេះក៏ប៉ុន្តែអ្វីដែលរូបលោកនិងធ្វើនោះគឺយកទឹកប្រាក់ទាំងអស់នេះទៅធ្វើគេហដ្ឋានមួយឱ្យល្អប្រសើរនិងមួយចំនួនទៀតយកទៅរកស៊ីនិងផ្គត់ផ្គង់នៅជីវភាពគ្រួសារ។លោកបានបន្តថា ដើម្បីទទួលបានឱកាស ឈ្នះរង្វាន់ពី កម្មវិធី “ឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ” ដូចរូបខ្ញុំ សូមអតិថិជន សែលកាតទាំងអស់ គ្រាន់តែហៅទូរស័ព្ទទៅកាន់ លេខ ៨៨៨៨ ឬផ្ញើសារដោយសរសេរ អក្សរ ១០k ទៅកាន់លេខ ៨៨៨៨ ឱ្យបានមុនម៉ោង ៤ល្ងាច នឹងទទួលបានលេខ កូដ៧ខ្ទង់ ដើម្បីចាប់រង្វាន់។
(អត្ថបទពានណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com