ជាតិ
សុវត្តិភាព ចរាចរណ៍
នគរបាល​នឹង​ត្រួតពិនិត្យ​សា្ល​ក​សម្គាល់​យានយន្ត​ឡើងវិញ ចាប់ពី​ថ្ងៃទី​១៥ ខែមីនា​
15, Jan 2016 , 10:15 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​និយាយថា សមត្ថកិច្ច​នឹង​បន្ត​ត្រួតពិនិត្យ​ស្លាក​សម្គាល់​ម៉ូតូ​ឡើងវិញ ចាប់ពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​។ លោក​ថ្លែង​បែបនេះ ក្រោយពី​កិច្ចប្រជុំ​បូកសរុប​ការងារ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី នៅ​ថ្ងៃទី​១៤ មករា​នេះ​។



​សូម​ស្តាប់​សំឡេង​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ៖



​គួររម្លឹកថា កាលពី​ថ្ងៃទី​៧ ខែមករា កន្លងមកនេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច ស ខេង បាន​ណែនាំ​នគរបាល​ចរាចរណ៍​ឲ្យ​ប្រគល់​ម៉ូតូ​អត់​ស្លាក​លេខ​ចំនួន ៧៨៧​គ្រឿង ទៅ​ពលរដ្ឋ​ដែលជា​ម្ចាស់​យានយន្ត​វិញ ដោយ​សមត្ថកិច្ច​មិនបាន​ផាកពិន័យ ដោយ​គ្រាន់តែ ធ្វើ​កំណត់ហេតុ កិច្ចសន្យា​ធ្វើ​ស្លាក​លេខ​ប៉ុណ្ណោះ​៕

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com