ពីនេះ ពីនោះ
បន្ទាយលង្វែក អតីត​រាជធានី​ខ្មែរ កំពុង​លាក់ខ្លួន​យ៉ាង​ស្ងៀមស្ងាត់​
24, Jan 2016 , 4:40 pm        
រូបភាព
ដោយ:
​កំពង់ឆ្នាំង​៖ បន្ទាយលង្វែក ជា​អតីត​រាជធានី​ខ្មែរ នា​សតវត្ស​ទី​១៥ ដោយមាន​ឬ​ស្សី​ព័ទ្ធជុំវិញ​យ៉ាង​ក្រាស់ឃ្មឹក សម្រាប់​ការពារ​សត្រូវ​មក​ឈ្លានពាន ។ បន្ទាយ​ដែលមាន​ប្រវត្តិ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ព្រះ​គោ ព្រះ​កែវ និង​ល្បិច​សៀម​បាច​ប្រាក់​ឌួង សព្វថ្ងៃនេះ​បន្ទាយលង្វែក​មាន​ទីតាំង​ស្ថិតនៅ​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មាន​ចំងាយ​ប្រមាណ​៥០​គីឡូ​មែត្រ​ពី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​៥ កំពុង​បង្ហាញ សម្រស់​ដោយ​ភាពស្ងប់ស្ងាត់​។​



​ទីកន្លែង​ប្រវត្តិសាស្ត្រ​មួយ​នេះ ហាក់​មាន​សភាព​ស្ងប់ស្ងាត់​នៅ​ថ្ងៃ​ធម្មតា ប៉ុន្តែ​ទីនេះ បានក្លាយ​ជាទី​ពេញនិយម​របស់​ពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង​ពេល​មាន​ពី​ធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដោយសារតែ ទីធ្លា​វត្ត​ត្រឡែងកែង មាន​ដើមឈើ​ច្រើន​បង្ក​ជា​ម្លប់ ងាយស្រួល​ដល់​ពលរដ្ឋ​លែង​ល្បែង​ប្រជាប្រិយ និង​ធ្វើ​ពិធី​ផ្សេងៗ​។ លើសពីនេះ បន្ទាយលង្វែក មាន​ទន្លេសាប​លាត​សណ្តូក​ពី​ខាងក្រោយ និង​វាលស្រែ​ធំ​ល្វឹងល្វើយ ធ្វើ​ឲ្យ​អ្នកទេសចរ​ដែល​បានមក​ទីនេះ បាន​គយគន់​មើល​ទេសភាព ស្រូបខ្សល់​ដ៏​បរិសុទ្ធ និង​ស្តាប់​សំឡេង​បក្សាបក្សី​ជាច្រើន​ប្រភេទ​ទៀតផង​។ 

​សូម​អញ្ជើញ​ទស្សនា​រូបភាព​ដូចខាងក្រោម​៖






































Tag:
 លង្វែក
© រក្សាសិទ្ធិដោយ thmeythmey.com