ជាតិ
គ្រាន់តែគោរពច្បាប់ចរាចរណ៍ បានន័យថាពលរដ្ឋ​ខ្មែរ​កំពុងផ្សាយល្អពី​កម្ពុជា
28, Jun 2016 , 11:42 am        
រូបភាព
​ទាក់ទាញ​វិនិយោគិន​បរទេស​ឲ្យ​មក​ដាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា គឺ​វា​មានការ​រួមចំណែក​រប​ស់​ពលរដ្ឋ​កម្ពុជា​ម្នាក់ៗ​ដែរ​។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អតីត​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅ​ពិធី​បើក​សន្និបាត​បញ្ញវន្ត​ពិភពលោក (Global Alumni Convention) កាលល្ងាច​ថ្ងៃទី​២៩​មករាឆ្នាំ២០១៦ នៅ​សណ្ឋាគារ Intercontinental​។​



​គ្រាន់តែ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​គោរព​ច្បាប់​ចរាចរណ៍ បើតាម​ការបញ្ជា​ក់រប​ស់លោក ស៊ុន ចាន់ថុល នោះ​ហើយ​ដែល​ពលរដ្ឋ​ខ្មែរ​កំពុងតែ​ផ្សព្វផ្សាយ​អំពី​កម្ពុជា​ល្អ​ទៅ​បរទេស​។ ក្នុងន័យនេះ ពី​វេទិកា​នៃ​សន្និបាត​បញ្ញវន្ត​ពិភពលោក ដែល​លោក​បាន​ឡើង​ថ្លែង​ជា​ភាសា​អង់គ្លេស​ស្វាគមន៍អ្នក​ចូលរួម​ជាច្រើន​រយ​នាក់​នោះ លោក​រដ្ឋមន្ត្រី​ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ធ្វើជា​អគ្គរាជទូត​ផ្សព្វផ្សាយ​ពី​កម្ពុជា (Branding Ambassador) ដោយ​គោរព​ច្បាប់​ចរាចរណ៍ ដែល​លោក​អះអាងថា វា​ជា​ច្បាប់គ្រឹះ ឬ​ច្បាប់​សាមញ្ញ​មួយ​របស់​ប្រទេស​។​

«​អ្នក​ទាំងអស់គ្នា​អាច​ស្រមៃ​ឃើញ​ទេ ថា​តើ​វិនិយោគិន​ណា​ដែល​យកលុយ​រាប់រយ​លាន​ដុល្លារ​មក​បោះទុន​នៅក្នុង​ប្រទេស​ដែល​ពលរដ្ឋ​ប្រទេស​នោះ មិន​គោរព​ទាំង​ច្បាប់​ចរាចរណ៍ ដែលជា​ច្បាប់​ដ៏​សាមញ្ញ​មួយ​ផង​នោះ​? បើ​អ្នក​ទាំងអស់គ្នា​ចង់​កសាង​មុខមាត់​ប្រទេសជាតិ គឺ​វា​ត្រូវ​ចាប់ផ្តើម​ពី​យើងទាំងអស់គ្នា​។ ខ្ញុំ​សូម​ឲ្យ​អ្នក​ទាំងអស់គ្នា​ធ្វើជា​អគ្គរាជទូត​ផ្សព្វផ្សាយ​ម៉ាក​កម្ពុជា ហើយ​យើង​អាចធ្វើ​វា​បាន​»​។ នេះ​ជាការ​អំពាវនាវ​របស់​លោក ស៊ុន ចាន់ថុល​។​

​សូម​ស្តាប់​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ជា​ភាសា​អង់គ្លេស​៖



​សូម​រម្លឹកថា លោកអតីត​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​សារ​ទាំងនេះ​នៅក្នុង​សន្និបាត​បញ្ញវន្ត​ពិភពលោក​ដែល​បាន​ប្រព្រឹត្តទៅ​ពី​ល្ងាច​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣០​មករា​​ឆ្នាំ២០១៦នៅ​សណ្ឋាគារ Intercontinental​។ សន្និបាត​បញ្ញវន្ត​ពិភពលោក​ត្រូវបាន​រៀបចំ​ដោយ idp education៕




Tag:
 ស៊ុន ចាន់ថុល
  ពាណិជ្ជកម្ម
  idp
© រក្សាសិទ្ធិដោយ thmeythmey.com