ព័ត៍មានសុខភាព
ភេសជ្ជៈ​ដែល​អាច​ច្រោះ​ជាតិពុល​ពី​ក្នុង​ថ្លើម និង​ខ្លាញ់​បាន​យ៉ាង​ល្អ​
31, Jan 2016 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រាល់​អាហារ​កែច្នៃ​ទាំងអស់​សុទ្ធតែ​អាច​ផ្តល់​គ្រោះថ្នាក់​ដល់​រាងកាយ និង​ប៉ះពាល់​ដល់​សរីរាង្គ​ខុសៗ​គ្នា​ជាច្រើន​ដែរ​។ អាហារ​លឿន​គឺជា​មេ​បញ្ហា​ដ៏​ធំ​បំផុត​ហើយ​។ រឿង​ដែល​អាក្រក់​បំផុត​នោះ​គឺថា ថ្លើម​របស់​យើង​គឺជា​សរីរាង្គ​ដែល​ត្រូវ​រង​ការខូចខាត​ខ្លាំង​បំផុត​។ បើសិនជា​មុខងារ​របស់​ថ្លើម​ត្រូវបាន​រាំងស្ទះ​ហើយ សី​រា​ង្គ​ផ្សេងៗ​ទៀត​ក៏​អាច​រងគ្រោះ​ដែរ​។ ដូច្នេះ​ខ្ញុំ​សូម​បង្ហាញ​អំពី​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​អាច​ច្រោះ​ជាតិពុល​ពី​ក្នុង​ថ្លើម និង​ខ្លាញ់​បាន​យ៉ាង​ល្អ​។



​ទឹក​រមៀត​
​ទឹក​រមៀត​អាច​ច្រោះ​ជាតិពុល​ពី​ក្នុង​ថ្លើម បញ្ចេញ​ជាតិពុល​ពី​ក្នុង​ពោះវៀន និង​បញ្ឈប់​ការ​បង្កើតជា​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ថែមទៀត​។ អ្វីដែល​អ្នកត្រូវការ​៖
•    រមៀត​កន្លះ​ស្លាបព្រា​បាយ​
•    ខ្ញី​មួយ​ដុំ​តូច​
•    ទឹកក្រូច​ឆ្មា​មួយ​ផ្លែ​
•    ទឹក​កន្លះ​ពែង​

​ទឹក​ច្រើន​ពណ៌​
​ចូរ​ញ៉ាំ​ភេសជ្ជៈ​ច្រើន​ពណ៌​មួយ​នេះ​ចំនួន​ពីរ​កែវជា​រៀងរាល់ថ្ងៃ ហើយ​ថ្លើម​នឹង​ចាប់ផ្តើម​ធ្វើការ​វិញ​បាន​យ៉ាង​ល្អ​ជាមិនខាន​។ វា​នឹង​ក៏​ជួយ​ច្រោះ​ជាតិពុល​ពី​ក្នុង​ខ្លួន​បានដែរ​។ សុខភាព​ទូទៅ​ទាំងអស់​នឹង​ស្រួលបួល​មកវិញ ព្រមទាំង​មាន​កម្លាំង​ជាង​មុន​។ អ្វីដែល​អ្នកត្រូវការ​៖
•    ត្រសក់​ទំហំ​មធ្យម​មួយ​ផ្លែ​
•    ផ្លែ​ប៉ោម​មួយ​ផ្លែ​
•    ក្រូចឆ្មា​កន្លះ​ផ្លែ​
•    ម្ទេស​ប្លោក​មួយ​ផ្លែ​

​តែ​បៃតង​រសជាតិ​ជូ​
​មាន​ហេតុផល​មួយ​ដែល​គិតថា​តែ​បៃតង​ល្អ​ចំពោះ​សុខភាព នោះ​គឺ​វា​ជា​ឱសថ​ច្រោះ​ជាតិពុល​យ៉ាងខ្លាំង​ក្លា​ដែលមាន​ឈ្មោះថា EGCG​។ អ្វីដែល​អ្នកត្រូវការ​៖
•    តែ​បៃតង​ត្រជាក់​កន្លះ​ពែង​
•    ផ្លែ​ចេក​មួយ​ផ្លែ​
•    ទឹកក្រូច​ឆ្មា​កន្លះ​ផ្លែ​

​ចូរ​កិន​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា និង​ប្រាកដថា​អ្នក​បាន​ញ៉ាំ​វា​ភ្លាមៗ​ក្រោយពី​កិន​រួច​ដើម្បី​ទទួលបាន​សុខភាព​ល្អ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com