ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
រុស្ស៊ីជួយដល់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាក្នុងការពង្រឹងខ្លួនសម្រាប់ស៊ីហ្គេម
05, Feb 2016 ,
8:39 pm
រូបភាព
×
ដោយ:
សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នឹងទទួលជំនួយបច្ចេកទេស អាហារូបករណ៍ រួមទាំងការបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅរុស្ស៊ីដើម្បីពង្រឹងសមត្ថភាពក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតាមអនុស្សារណៈនៃការយោគយល់ដែលចុះហត្ថលេខាដោយលោក ថោង ខុន និងភាគីរុស្ស៊ី កាលពីព្រឹកថ្ងៃសុក្រ ទី៥ ខែកុម្ភៈ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងលោក Salomatov Vsevolod នាយកទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការនៃសហព័ន្ធកីឡាកាយសម្ព័ន្ធរុស្ស៊ី បានចុះហត្ថលេខារួមគ្នាលើអនុស្សារណៈនៃការយោគយល់គ្នា (MOU) មួយ ក្នុងទិសដៅពង្រឹងសមត្ថភាពអត្តពលិកកាយសម្ព័ន្ធកម្ពុជាសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ការចុះ MOU ដែលមានវត្តមាន លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា ផងដែរនោះ គឺផ្តល់ឱកាសដល់សហព័ន្ធកីឡាសម្ព័ន្ធកម្ពុជា ក្នុងការទទួលបានជំនួយបច្ចេកបន្ថែម អាហាររូបករណ៍ រួមការបញ្ជូនអត្តពលិកវ័យក្មេងទៅហ្វឹកហាត់នៅប្រទេសរុស្ស៊ី។
ជាមួយគ្នានេះ ភាគីរុស្ស៊ី បាននាំយកសម្ភារកាយសម្ព័ន្ធ Tambling(Road Floor)មួយឈុត ព្រមទាំង Mini-Trampoline មួយ និង Run Mat មួយ ដែលមានតម្លៃជាង ២ម៉ឺនដុល្លារ ប្រគល់ឲ្យសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាផងដែរ ។
លោក ថោង ខុន បានកត់សម្គាល់ថា រុស្ស៊ី តែងតែជួយកម្ពុជាគ្រប់ពេលវេលានៅពេលដែលជួបបញ្ហាខ្វះខាតសម្ភារក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។ លោកបាបមានប្រសាសន៍ថា៖« អំណោយរបស់រុស្ស៊ីនៅពេលនេះ នឹងជួយឲ្យកូនខ្មែរ ដែលជាអត្តពលិកកីឡាកាយសម្ព័ន្ធវ័យក្មេងបានហ្វឹកហាត់ ដើម្បីត្រៀមលក្ខណៈសម្បត្តិឲ្យកាន់តែបានប្រសើរ ក្នុងការចូលរួមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា និងធ្វើជាម្ចាស់ផ្ទះ»។
បន្ថែមពីលើនេះ លោក ថោង ខុន បានគូសបញ្ជាក់ ថា ក្នុងផែនការស៊ីហ្គេមឆ្នាំ២០២៣ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ត្រូវការបណ្តុះបណ្តាលកីឡាករវ័យក្មេងចំនួន ១៨នាក់។ លោក ជឿជាក់ថាសហព័ន្ធកីឡាកាយសម្ព័ន្ធរុស្ស៊ី ថានឹងជួយដល់កម្ពុជា ទៅតាម MOU ដែលបានចុះហត្ថលេខា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កីឡាកាយសម្ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
15 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម