ពីនេះ ពីនោះ
ជំនឿ​លើ​«​ផ្កា​អង្គាសីល ឬ ផ្កា​អង្គាលឿង​»!
06, Feb 2016 , 5:04 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ដើម​អង្គាសីល ជា​ឈ្មោះ​ឈើ​មួយ​ប្រភេទ​ដែលមាន​ផ្កា​សម្បុរ​លឿង​ក្លិនក្រអូប​ស្រាស​។ ដើម​អង្គាសីល ចេញ​ផ្កា​ក្នុង​កាលដែល​រង្គោះ​សន្លឹក​អស់ហើយ​លាស់​ជាថ្មី​នៅ​ចន្លោះ​ខែចេត្រ និង ខែ​ពិសាខ​។ បើ​កាត់​មែក​ដែល​រង្គោះ​ស្លឹក​អស់ហើយ ឬ​ដែល​កំពុង​ចេញ​ផ្កា​នោប​នោះ យកមក​ត្រាំ​ទឹក​ក្នុង​ដប ផ្កា​អាច​ចេញ​ត្រួយ និង​ផ្កា​បានយូរ​ថ្ងៃ នោះ​គឺអាច​ដាក់​ជា​គ្រឿង​តាំង​រុងរឿង​ណាស់​។ ឈើ​ប្រភេទ​នេះ​ត្រូវបាន​អ្នកស្រុក​ខ្លះ​ហៅថា «​អង្គាលឿង​» និង​ខ្លះទៀត​ហៅថា «​អង្គាសីល​»​។ នេះ​បើតាម​ខ្លឹមសារ​នៅក្នុង​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ។​



បើតាម​អាជីវករ​លក់​ដើម​អង្គាសីល និង​ប្រជាពលរដ្ឋ ដែលមាន​ទំ​នឿ​លើ​ដើម​ផ្កា​អង្គាសីល​នេះ ពួកគាត់​បាន​សារព័ត៌មាន​ថ្មីៗ​ថា ការយក​ផ្កា​សម្បុរ​លឿង​ដែលមាន​ក្លិនក្រអូប​នេះ ដាក់​ក្នុងផ្ទះ​នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម គឺអាច​នាំ​លាភ​សំណាង​, រាសី​ឡើង​ខ្ពស់​, អាច​រក្សាទ្រព្យ​បានយូរ​អង្វែង និង​មាន​សេចក្តីសុខ​ដល់​ក្រុមគ្រួសារ​របស់​ពួកគាត់​។ ជាពិសេស អាច​រកស៊ី​មានបាន​ទៅតាម​ផ្កា​អង្គាសីល​ដែល​កំពុង​រីក​ស្គុសស្គាយ​យ៉ាង​ស្រស់បំព្រង​នៅក្នុង​ផ្ទះ​របស់​ពួកគាត់​៕

សូម​អញ្ជើញ​ទស្សនា​ដើម​ផ្កា​អង្គាសីល ដែល​អាជីវករ​ដាក់លក់​នៅតាម​បណ្តោយ​ផ្លូវ​រទេះ​ជាប់​នឹង​ផ្លូវ​ផ្សារ​ដី​ហុយ និង​នៅក្នុង​ទីធ្លា និង​ក្បែរ​ក្លោងទ្វារ​ចូលទៅ​វត្ត​ទឹកថ្លា​ក្នុង​ខណ្ឌ​សែន​សុខ ដូចតទៅ​៖







































Tag:
 ​អង្គាសីល​
  ចូលឆ្នាំ​ចិន​
  ជំនឿ
© រក្សាសិទ្ធិដោយ thmeythmey.com