ពីនេះ ពីនោះ
តើ​ពាក្យ​«​នាដ្យកថា​» មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ​?
07, Feb 2016 , 1:00 pm        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ខ្មែរ ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​នាដ្យកថា​» ដូចខាងក្រោម​៖


នាដ្យកថា មានន័យថា នាដក​អក្សរសិល្ប៍​មួយ​ប្រភេទ ដែល​កវី អ្នកនិពន្ធ តាក់តែង​ជា​រឿងល្ខោន ដោយ​លើកយក​រឿង​វិបត្តិ​ទំនាស់​របស់​មនុស្ស​ក្នុងសង្គម​នៃ​សម័យកាល​ណាមួយ ទោះជា​រឿង​វិបត្តិ​ទាំងនោះ​ពិត​ក្ដី មិន​ពិត​ក្ដី មក​ធ្វើជា​ប្រធាន​រឿង ដោយ​បង្កើត​បរិយាកាស​តឹងតែង ធូរស្រាល ជ័យជម្នះ បរាជ័យ ស្លា​ប់រស់ កម្សត់ ភិតភ័យ តក់ស្លុត កំប្លែង​។​
​ឧទាហរណ៍​៖ រឿង​សំបុក​ឥត​មេបា របស់លោក ហង្ស ធន់​ហាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com