កីឡាអន្តរជាតិ
អន្តរជាតិ
Torres អបអរ​គ្រាប់​ទី​១០០​ឲ្យ Atletico ជាមួយ​បុរស​ដែល​វែកផ្លូវ​អាជីព​ដល់​ខ្លួន​
07, Feb 2016 , 11:01 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ Fernando Torres បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ទី​១០០​ឲ្យ Atletico Madrid នា​ជ័យជម្នះ ៣-០ លើ​ភ្ញៀវ Eibar ក្នុង​ក្របខណ្ឌ La Liga កាលពី​យប់​ថ្ងៃ​សៅរ៍​។ Keko រក​គ្រាប់​បញ្ចូល​ទី​នាំមុខ​ឲ្យ Eibar នៅ​ដើមតង់​ទី​ពីរ ហើយ​ខ្សែការពារ​កណ្តាល José Maria Gimenez និង Saul បានតែ​តបាល់​បញ្ចូល​ទី​វាយបក​ឲ្យ​ម្ចាស់ផ្ទះ មុនពេល​ដែល Torres បន្ថែម​មួយគ្រា​ប់​នៅ​ចុង​តង់​ដើម្បី​ទទួលបាន​ជ័យជម្នះ ៣-១ ។​



​ក្រោយ​បញ្ចប់​ការប្រកួត​អតីត​ខ្សែប្រយុទ្ធ Chelsea រូបនេះ បានធ្វើ​ការអបអរ​គ្រាប់​បាល់​បញ្ចូល​ទី ទី​១០០​គ្រាប់​របស់ខ្លួន ដោយបាន​ដោះអាវ​ជូន​ដល់​លោក Manuel Binas ដែលជា​អ្នក​វែកផ្លូវ​អាជីព​កីឡាបាល់ទាត់​ដល់​រូបគេ​កាលពី​ជាង​២០​ឆ្នាំមុន​។​

​លោក Binas គឺជា​ស្ថាបនិក​នៃ​ក្រុមយុវជន​ថ្នាល​របស់ Atletico កាលពី​អំឡុង​ឆ្នាំ​១៩៧០ ។ នៅ​ឆ្នាំ​១៩៩៥ លោក​បាន​ហៅ Torres ទៅធ្វើ​តេ​ស្តិ៍​លើ​ជំនាញ​បាល់ទាត់ ខណៈ​រូបគេ​ជា​សិស្សសាលា​ម្នាក់​។ បន្ទាប់មក គេ​បាន​ក្លាយជា​កីឡាករ​អាជីព​នៅ​ឆ្នាំ​១៩៩៩ ហើយ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៩១ នា​ការ​បង្ហាញខ្លួន​៤១​លើក​ពី​ឆ្នាំ​២០០១ ដល់​២០០៧ ។​

​ក្រោយមក Torres បាន​ផ្ទេរ​ទៅ Liverpool, Chelsea និង AC Milan ។ វត្តមាន​របស់​កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ នៅ​កីឡដ្ឋាន Vicente Calderon Stadium គឺ​ស្ថិតក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​១៨​ខែ​ពី AC Milan៕



Tag:
 បាល់ទាត់
  Torres
  Atletico Madrid
© រក្សាសិទ្ធិដោយ thmeythmey.com