អន្តរជាតិ
គោលការណ៍​គ្រឹះ​នៃ​ការ​អាច​ក្លាយជា​សមាជិក​អាស៊ាន​
07, Feb 2016 , 2:26 pm        
រូបភាព
ដោយ:
សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា​អាស៊ាន ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧ ។ មកទល់ពេលនេះ អាស៊ាន​មាន​សមាជិក​សរុប​១០​ប្រទេស​រួមមាន ព្រុយ​ណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី វៀតណាម និង​ថៃ​។ កម្ពុជា គឺជា​សមាជិក ចុងក្រោយ​គេ​ដែល​បានទទួល​សមាជិកភាព​ផ្លូវការ​នៅ​ឆ្នាំ​១៩៩៩ ។​



បើ​យោងតាម​មាត្រា​៦​ស្តីពី​ការទទួលយក​សមាជិក​ថ្មី នៃ​ធម្មនុញ្ញ​អាស៊ាន រដ្ឋ​ដែលមាន​បំណង​ចង់ ក្លាយជា​សមាជិក​អាស៊ាន​ត្រូវបំពេញ​នូវ​លក្ខណៈវិនិច្ឆ័យ និង​លក្ខខណ្ឌ​គ្រឹះ​មួយចំនួន​ជាមុនសិន​។ ចំណុច​សំខាន់​ទាំងនោះ​មានដូចជា​៖

ក​. ទីតាំង​ភូមិសាស្ត្រ​ដែល​ត្រូវបាន​ទទួលស្គាល់ថា ស្ថិតក្នុង​តំបន់​អាស៊ីអាគ្នេយ៍​

ខ​. មានការ​ទទួលស្គាល់​ពី​បណ្តា​រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់​

គ​. ឯកភាព​គោរព និង​ប្រតិបត្តិ​តាម​ធម្មនុញ្ញ​អាស៊ាន

ឃ​. មានលទ្ធភាព និង​ឆន្ទៈ​អនុវត្ត​នូវ​កាតព្វកិច្ច​ទាំង​អស់នៃ​សមាជិកភាព​៕


Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com