ពីនេះ ពីនោះ
តើពាក្យ«នាដ្យរស»មានអត្ថន័យដូចម្ដេចនៅក្នុងអក្សរសិល្ប៍ខ្មែរ ?
× នៅក្នុងសទ្ទានុក្រមភាសាវិទ្យា និងអក្សរសិល្ប៍ខ្មែរ ដែលអនុម័តដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ បានកំណត់អត្ថន័យពាក្យ «នាដ្យរស» ដូចខាងក្រោម៖
នាដ្យរស មានន័យថា តម្លៃដែលមាននៅក្នុងអត្ថបទអក្សរសិល្ប៍ ដោយកវីអ្នកនិពន្ធចេះបង្ហាញទំនាស់វិបត្តិប្រឆាំងគ្នានៃតួអង្គបដិបក្ខ នៅក្នុងដំណើររឿង ជួនកាលបង្ហាញពីភាពតានតឹង ភាពធូរស្រាល ទុក្ខសោក ដែលនាំឲ្យអ្នកអាន អ្នកស្ដាប់ កម្សត់ ក្ដុកក្ដួល រន្ធត់ អាណិតអាសូរ...។
ឧទាហរណ៍៖ នៅក្នុងរឿងផ្កាស្រពោន សកម្មភាពទំនាស់វិបត្តិរបស់នាងវិធាវីនិងយាយនួនជាម្ដាយ។
© រក្សាសិទ្ធិដោយ thmeythmey.com