បទយកការណ៍ / បទសម្ភាសន៍
មូលហេតុ​ចិន​មក​ស្រុក​ខ្មែរ និង​មូលហេតុ​ចិន និង​វៀតណាម​ចូលឆ្នាំ​ដូចគ្នា​(វគ្គ​I)
22, Jan 2023 , 8:00 am        
រូបភាព
​ភ្នំពេញ​៖ ប្រទេស​ចិន និង​ប្រទេស​វៀតណាម​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ដូចគ្នា​។ មូលហេតុ គឺ​ដោយសារ​ប្រទេស​ទាំងពីរ​មាន​ប្រពៃណី ទំនៀមទម្លាប់​ដូចគ្នា​ក្នុង​រយៈ​ដ៏​យូរអង្វែង​។ តាមពិត វៀតណាម​ជា​អម្បូរ​មួយ​ផ្សេង​ដែល​រស់នៅក្នុង​ទឹកដី​ចិន ពីព្រោះ ចិន​មាន​ទឹកដី​ធំ​ណាស់​។ តែ​ក្រោយមក វៀតណាម បានទាមទារ​ឯករាជ្យ​បង្កើតជា​ប្រទេស​ដោយ​ខ្លួនឯង​។ ពលរដ្ឋ​ចិន​ជាទូទៅ​បាន​ចុះមក​រស់នៅ​លើទឹក​ដី​ភូមា ប្រទេស​ឡាវ ម៉ាឡេស៊ី ប្រទេស​ថៃ និង​ប្រទេស កម្ពុជា​។​



​ជនជាតិ​ចិន​បាន​ចូលមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​តាំងពី​សតវត្សរ៍​ទី​៣ បន្ទាប់មក​នៅ​សម័យ អង្គរ និង​ចុងក្រោយ​បំផុត ជនជាតិ​ចិន​ចូលមក​រស់នៅ​កម្ពុជា​ច្រើនជាងគេ គឺ​នៅ​ដើម សតវត្សរ៍​ទី​២០ ។ ចិន​មក​រស់នៅក្នុង​ខេត្តកំពត​ច្រើនជាងគេ និង​បន្ទាប់មក​នៅតាម​មាត់ទន្លេ​មេគង្គ​។ ជនជាតិ​ចិន​ដែល​ចូលមក​ប្រទេស​កម្ពុជា​ភាគច្រើន​ជា​បុរស​។ តើ​មូល​ហេតុអ្វី បានជា​ជនជាតិ​ចិន​មក​កម្ពុជា​? តើ​ហេតុអ្វី​បានជា​បុរស​ចិន​មក​កម្ពុ​ជាច្រើន​។ តើ​ហេតុអ្វី​បាន ជា​ជន​ជាតិចិន​ឆ្លាត​ជាង​ជនជាតិខ្មែរ​? តើ​ហេតុអ្វី​បានជា​ជន​ជាតិចិន​រស់នៅក្នុង​ខេត្តកំពត​ច្រើន ជាងគេ​?

សំណួរ​ទាំងអស់នេះ​នឹងត្រូវ​បកស្រាយ​បំភ្លឺ​តាមរយៈ​សំណួរចម្លើយ​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​ថ្មីៗ និង​លោក ស៊ន សំណាង បណ្ឌិត​ប្រវត្តិសាស្ត្រ​ដូចតទៅ​៖




សូមអាន៖ ពីមុន ចិន​ចង់​ធ្វើខ្លួន​ជា​ខ្មែរ តែ​ឥឡូវ ខ្មែរ​ចង់​ធ្វើខ្លួន​ជា​ចិន​(ភាគII)


Tag:
 សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com