ជាតិ
សម្តេចហ៊ុន សែន នឹងទៅប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅសប្តាហ៍ក្រោយ
×
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកននាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី១៥ដល់ទី១៦ខែកុម្ភៈ នៅសាន់នីលែន ទីក្រុនរ៉េនចូមីរេច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
បើតាមសេចក្តីជូនព័ត៌មានដដែល ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏នឹងជួបសំណេះសំណាលជាមួយជនរួមជាតិកម្ពុជា រាប់រយនាក់នៅសហរដ្ឋអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com