អន្តរជាតិ
ក្រុង​ប៉េកាំង​ស្ងប់ស្ងាត់​ក្នុងឱកាស​ចូលឆ្នាំ​ចិន​
10, Feb 2016 , 10:26 am        
រូបភាព
ដោយ: ថ្មីៗ
 
​ចិន​៖ រដ្ឋធានី ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​សភាព​ស្ងប់ស្ងាត់​ខុសពី​ថ្ងៃ​ធម្មតា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃ ១០ កុម្ភៈ ឆ្នាំ​២០១៦​នេះ​។ ពលរដ្ឋ សិស្ស និស្សិត​ចិន​ភាគច្រើន ដែល​ចំណាកស្រុក​មក​ធ្វើការ​នៅ​ទីក្រុង​ប៉េកាំង បាន​តម្រង់​ជួរ​ជាមួយ​សម្ពាយ​អីវ៉ាន់​ឡើង​ជិះ​រថភ្លើង និង​រថយន្ត​វិលត្រឡប់​ទៅ​ស្រុកកំណើត​ជួបជុំ​បងប្អូន​ពួកគេ នៅតាម​បណ្តា​ខេត្ត​វិញ​។​


 
​មិន​ខុសគ្នា​ទេ សាលារៀន សាកលវិទ្យាល័យ ផ្សារ​នានា បាន​បិទទ្វារ​ឈប់សម្រាក​ផងដែរ​។ ប្រជាជន​ភាគច្រើន បាន​ជួបជុំ​ពិសារ​អាហារ​ជាមួយ​ក្រុមគ្រួសារ យ៉ាង​សប្បាយរីករាយ ក្នុង​គេហដ្ឋាន​ពួកគេ​រៀងៗ​ខ្លួន​។​
 
​សូម​ទស្សនា​រូបភាព​ខាងក្រោម​ដែលផ្តល់ឲ្យ​ដោយ​កញ្ញា បូរ រស្មី និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​៖














Tag:
 ចូលឆ្នាំ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com