អន្តរជាតិ
អាងទឹក​ដែល​មិន​ទទឹក មាននៅ​ជប៉ុន​
10, Feb 2016 , 8:39 pm        
រូបភាព
ដោយ: ធីតា
​តើ​លោក​-​អ្នក​ជឿ​ទេ ថា​អាងទឹក​ពេញ ប៉ុន្តែ​អ្នក​ចូលទៅក្នុង​អាង​មិន​ទទឹកជោគ​ខ្លួន​?  វិចិត្រករ​អា​ហ្ស​ង់​ទីន លោក Leandro Erlich បាន​ប្រើ​គំនិត​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​របស់ខ្លួន​ក្នុងការ​បង្កើត​អាងទឹក (Swimming Pool) ដែល​មិន​ធ្លាប់មាន​ពីមុន​មកនេះ​។​




​តាមពិតទៅ​វា ជាការ​ច្នៃប្រឌិត​បែប​សិល្បៈ របស់លោក Leandro Erlinch សម្រាប់​ការតាំង​ពិ​ព័រ​ណ៌​ជា​អចិន្ត្រៃយ៍​នៅ​សារមន្ទីរ​ក្នុង​ទីក្រុង Kanazawa ប្រទេស​ជប៉ុន​។ អាងទឹក​នេះ ត្រូវបាន​រចនា​ដូចជា​អាង​ដែល​មើលទៅ​មានទឹក​ពេញប្រៀប ប៉ុន្តែ​តាមពិត​ទឹក​ទាំងពីរ​ស្ថិតនៅក្នុង​កញ្ចក់ ហើយ​មនុស្ស​អាច​ដើរចូល​ទៅក្នុង​អាង​នោះ​។​


​ស្នាដៃ​សិល្បៈ​នេះ មានការ​ទាក់ទាញ​យ៉ាងខ្លាំង​ពី​អ្នកទស្សនា ដោយ​ពួកគេ​នាំគ្នា​ចូលទៅក្នុង​អាង​។ ការថត​ពីលើ មើលទៅ​ហាក់ដូចជា​ពួកគេ​កំពុង​ដើរ​នៅក្នុង​ទឹក​ដោយ​សេរី និង​គ្មាន​បញ្ហា​អ្វី​ទាំងអស់​។​

​បើសិនជា​អាង​មិនមែន​ស្ថិតនៅ​កន្លែង​តាំង​ពិ​ព័រ​ណ៌​ទេនោះ មនុស្ស​មួយចំនួន​ច្បាស់​ជា​ខ្មាស់​គេ​មិន​ខាន ដោយ​ពួក​ច្រឡំ​ដោះ​ខោអាវ ហើយ​សំដៅ​លោត​ចូលទៅក្នុង​អាង​៕

​សូម​ទស្សនា​វីដេអូ​៖








© រក្សាសិទ្ធិដោយ thmeythmey.com