ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
NGO នឹងធ្វើយុទ្ធនាការប្រាប់ពលរដ្ឋឲ្យឈប់ពិសាស្រាបៀរអង្គរ
11, Feb 2016 ,
1:59 pm
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ លោក យុក សេងឡុង នាយកប្រតិបត្តិរងនៃសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល និយាយថា ក្រុមហ៊ុន CAMBREW Ltd. ដែលផលិតស្រាបៀអង្គរ មានភាគហ៊ុនមួយចំណែកក្នុងគម្រោងសាងទំនប់វារីអគ្គិសនីដងសាហុង ដែលបង្កឲ្យប៉ះពាល់ធនធានបរិស្ថានជលផល និងប្រជាជនរស់នៅក្នុងតំបន់អាងទន្លមេគង្គជាង ៦០លាននាក់។ ក្នុងនាមសម្ព័ន្ធ NGO ដែលមានសមាជិកជាង ៦០ នាយកប្រតិបត្តិរងនៃសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល និយាយថា លោកនឹងរៀបចំយុទ្ធនាការផ្សព្វផ្សាយពីប៉ះពាល់ប្រាប់ពលរដ្ឋ និងស្នើពួកគេឲ្យពិហការពិសាស្រាបៀរអង្គរ។
សូមស្តាប់សំឡេងលោក យុក សេងឡុង ៖
លោកថ្លែងបែបនេះ នាសន្និសីទសារព័ត៌មានស្តីពី ការស្នើឲ្យមានកិច្ចអន្តរាគមន៍ពី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកអគ្គលេខាធិការអាស៊ាន និងលោកប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ា អំពីបញ្ហាព្រួយបារម្ភ ចំពោះគម្រោងអភិវឌ្ឍទំនប់វារីអគ្គិសនីដនសាហុង ប្រទេសឡាវ និងគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅលើតួមេនៃទន្លេមេគង្គ បញ្ចូលក្នុង កិច្ចប្រជុំកំពូលពិសេសអាស៊ាន និងសហរដ្ឋអាមេរិក នៅថ្ងៃទី១១ ខែកុម្ភៈនេះ នៅទីស្នាក់ការ NGO Forum ភ្នំពេញ។
ជាមួយគ្នាដែរ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ NGO Forum និយាយថា ប្រជាជនរស់នៅតំបន់អាងទន្លេមេគង្គជាង ៦០លាន រងផលប៉ះពាល់ផ្ទាល់ និងជាង ៦០០លាននាក់ រងផលប៉ះដោយប្រយោល រួមមាន ចិន ភូមា កម្ពុជា ឡាវ ថៃ និងវៀតណាម។ ដោយឡែក ប្រជាជនកម្ពុជាមានចំនួនជាង ៣លាននាក់ រងប៉ះពាល់ក្នុងគម្រោងសាងសង់ទំនប់វារីអគ្គិសនីដងសាហុង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
NGO
ដនសាហុង
ឡាវ
ទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
12 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម