ជាតិ
លោក យ៉ង សាំង​កុមារ ប្រាប់​ពី​វិធីសាស្ត្រ​ដាំ​ត្រប់​ឲ្យ​បាន​ផ្លែ​វែង​
13, Feb 2016 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
​បណ្ឌិត​កសិកម្ម លោក យ៉ង សាំង​កុមារ បាន​ប្រាប់​ពី​វិធីសាស្ត្រ​មួយចំនួន ដើម្បី​បាន​ផ្លែ​ត្រប់វែងៗ និង​បាន​ផល​ខ្ពស់​។ ក្នុង​វិធីសាស្ត្រ​ទាំងនោះ ការជ្រើសរើស​ពូជ​គឺជា​កត្តា​សំខាន់​។



​យើង​សុំ​ដកស្រង់​ចំណុច​សំខាន់ៗ ដែល​ធ្វើ​ឲ្យ​ដំណាំ​ត្រប់​មាន​ផល​ល្អ ដែល​លោក​បណ្ឌិត យ៉ង សាំង​កុមារ សរសេរ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​។

១.​ពូជ​ល្អ​និង​កូន​ដំណាំ​ល្អ​។​
២. ជី​ល្អជា​ពិសេស​ជី​កំ​ប៉ុ​ស្ត​ដែលមាន​លាយ​ជាមួយ​លាមក​មាន់​ទា​ជាដើម​។​
៣.​ដី​មាន​សំណើម​គ្រប់គ្រាន់ ហើយ​ស្រោច​ជី​កំ​ប៉ុ​ស្ត​ទឹក​បន្ថែម​។​
៤.​ចង​ដើម​ជាប់​និង​បង្គោល​ដោយ​ទាញ​ឲ្យ​ត្រង់​ឡើងលើ​។​
៥.​បេះ​ស្លឹក​ចាស់​ខាងក្រោម​ចេញ ហើយ​បេះ​ផ្លែ​ឲ្យ​បាន​ទៀងទាត់​៕




© រក្សាសិទ្ធិដោយ thmeythmey.com