ពីនេះ ពីនោះ
ផ្សោត​ក្របី ជា​សត្វ​ដែលមាន​កំលាំង​ខ្លាំង និង​ហែល​ទឹកបាន​លឿន​
14, Feb 2016 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភិនភាគ​៖ ដងខ្លួន​មាន​ពណ៌​ខ្មៅ ឬ​ប្រផេះ​ក្រ​ម៉ៅ​លើកលែងតែ​ផ្នែក​ខាងក្រោម​មាន​ពណ៌​ប្រផេះ​ស្រាល​។ ព្រុយ​ខ្នង​បញ្ឈរ និង​ខាងចុង​រាង​មូល​។ ធ្មេញ​ជួរ​ខាងលើ​វែង​ជាង​ធ្មេញ​ជួរ​ខាងក្រោម​ពី​៣-៤ ស​.​ម​។ កូន​ដែល​ទើប​កើត​ប្រវែង ១,៦-១,៩​ម នៅពេល​ពេញវ័យ​អាចមាន​ប្រវែង ៥-៦​ម និង​មាន​ទម្ងន់​ប្រមាណ ១៣៦០​គ​.​ក​។



​ជីវសាស្ត្រ​៖ ផ្សោត​ក្របី​រស់នៅ​ជា​ក្រុម ដែល​អាចមាន​ចំនួន​រហូតដល់​៦០​ក្បាល​។ ជួនកាល​គេ​ប្រទះឃើញ​រស់នៅ​ជាមួយ​ផ្សោត​ច្រមុះ​ដប​ផងដែរ​។ វា​ជាស​ត្វ​ដែលមាន​កំលាំង​ខ្លាំង និង​ហែល​ទឹកបាន​លឿន​។ ចំណីអាហារ​របស់​វា​មានដូចជា ត្រី មឹក បង្គា និង​ពពួក​ថនិកសត្វ​ទឹក ដែលមាន​ទំហំ​តូច​ជាង​វា​។

​រប៉ាយ​រស់នៅ​៖ ក្នុង​ដែនសមុទ្រ​កម្ពុជា​គេ​បាន​ប្រទះឃើញ​ផ្សោត​ប្រភេទ​នេះ​នៅក្បែរ​កោះរុង​សា​លឹម និង​មាន​វត្ត​មាននៅ​កន្លែង​ទឹក​ជ្រៅ តំបន់​ត្រូពិច​ដែលមាន​សីតុណ្ហភាព​ក្តៅ​ល្មម​។

​ស្ថានភាព​អភិរក្ស​៖ ផ្សោត​ខ្មៅ​ជា​ប្រភេទ​សត្វ​ដែល បាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (LR) ជា​ប្រភេទ​រងគ្រោះ​តិច​លើ​ពិភពលោក និង​នៅតាម​តំបន់​កំណត់​ដែលមាន​វត្តមាន​ពួកវា​។


© រក្សាសិទ្ធិដោយ thmeythmey.com