អត្ថបទពាណិជ្ជកម្ម
TERRA MOTORS មាន​វត្ត​មាននៅ​ទីក្រុង​សៀមរាប​
14, Feb 2016 , 1:01 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ក្រុមហ៊ុន ថេ​រ៉ា ម៉ូ​ធ័​រ (TERRA MOTORS) ជា​ក្រុមហ៊ុន​លំដាប់​លេខ​មួយ​របស់​ជប៉ុន លើ​ផ្នែក​យានយន្ត​អគ្គិសនី កង់​ពីរ និង​កង់​បី​។ ដោយ​ទទួលបាន​ជោគជ័យ នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា ក្រុមហ៊ុន​នេះ​បាន​ពង្រីក​សាខា​មួយទៀត​នៅ​ទីក្រុង​សៀមរាប​។​

​លោក លី សាំង​ឡេង ប្រធាន​ក្រុមហ៊ុន លី ប្រា​ឌឺ ម៉ូ​ធ័​រ (LY Brothers Motors Co, Ltd) ដែល​ទទួល​សិទ្ធិ​ចែកចាយ យានជំនិះ​ម៉ាក TERRA MOTORS របស់​ជប៉ុន មាន​សុទិដ្ឋិនិយម ចំពោះ​ការពង្រីក​សាខា​ថ្មី​នៅ​ទីក្រុង​សៀមរាប​។ ក្នុង​ពិធី​បើកសម្ពោធ​សាខា​ថ្មី​នៅ​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​១៤ កុម្ភៈ លោក លី សាំង​ឡេង បញ្ជាក់ថា វា​មាន​ភាព​អំណោយផល និង​ផ្តល់​ផលប្រយោជន៍​ច្រើន​លើសលុប​ចំពោះ​យានជំនិះ ដែល​ប្រើប្រាស់​ដោយ​ថាមពល​អគ្គិសនី​។ អត្ថប្រយោជន៍​ទាំងនោះ រួមមាន មិនចាំបាច់​ប្រើ​ប្រេងឥន្ធនៈ មិន​ប៉ះពាល់​ដល់​បរិស្ថាន មិន​ប៉ះពាល់​ដល់​សុខភាព និង​កាត់បន្ថយ​ការចំណាយ​ក្នុង​គ្រួសារ​ផងដែរ​។ ការប្រើប្រាស់​យានជំនិះ​អគ្គិសនី គឺជា​ការប្រើប្រាស់​ថាមពល​ដែលមាន​ស្រាប់​។​

​លោក លី សាំង​ឡេង បាន​បន្ថែមថា ក្រុមហ៊ុន​របស់លោក គ្រោង​នឹង​ពង្រីក​សាខា​បន្ថែមទៀត ទៅតាម​បណ្តា​ខេត្ត​ទូទាំងប្រទេស​កម្ពុជា​។ ក្នុង​គោលបំណង​នៃ​ការពង្រីក​សាខា​នេះ គឺ​ដើម្បី​សន្សំសំចៃ និង​ជាពិសេស​ការការពារ​ប​រិ​ស្ថាន​។​

​តំណាង​ក្រុមហ៊ុន TERRA MOTORS ប្រចាំ​កម្ពុជា កញ្ញា Sahoko Gohira បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន TERRA MOTORS បាន​បោះជំហាន​ចែកចាយ​យានជំនិះ​ដើរ​ដោយ​ថាមពល​អគ្គិសនី​នេះ​ទៅ​បណ្តា​ប្រទេស​មួយចំនួន មាន​បង់​ក្លា​ដេ​ស នេ​បាល់ វៀតណាម និង​កម្ពុជា​។​ល​។ វត្តមាន​យានជំនិះ​ដើរ​ដោយ​ថាមពល​អគ្គិសនី​នេះ គឺ​ស័​ក្ត​សម​បំផុត​សម្រាប់​តំបន់​អង្គរ ព្រោះ​វា​រួមចំណែក​កាត់បន្ថយ​ផ្សែង​យានយន្ត ដែល​បង្កឡើង​ដោយ​ប្រេងឥន្ធនៈ​។ កញ្ញា​បន្ថែមថា ក្នុងនោះ​ក្រុមហ៊ុន​គ្រោង​នឹង​នាំ​ប្រភេទ​រ៉ឺម៉ក​កង់​បី មក​លក់​ផងដែរ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​។​


​គួរ​បញ្ជាក់ថា លោកអ្នក​អាច​ទិញ​យានជំនិះ​ដើរ​ដោយ​អគ្គិសនី​នៅ​ក្រុមហ៊ុន TERRA MOTORS បាន ដែលមាន​តម្លៃ​ចាប់ពី ៧០០​ដុល្លារ​ឡើងទៅ​។ រាល់​ផលិតផល​ទាំងអស់ គឺជា​របស់​ជប៉ុន​សុទ្ធសាធ និង​មានការ​ធានារ៉ាប់រង​ចាប់ពី​មួយឆ្នាំ​ឡើង​។ TERRA MOTORS មាន​ទីតាំង​នៅជាប់​បណ្ណាគា​រ​ព្រះវិហារ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com