ជាតិ
សម្តេច ហ៊ុន សែន បង្ហោះ​រូប​ថើប​ភរិយា ក្នុង​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់​
14, Feb 2016 , 1:07 pm        
រូបភាព
ដោយ: ថ្មីៗ
​រូបថត​បង្ហាញ​ភាពស្និទ្ធស្នាល និង​ក្តី​ស្រឡាញ់​ចំនួន ៨ សន្លឹក ត្រូវបាន​សម្តេច ហ៊ុន សែន បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំង​ព្រឹក ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​។ រូបថត​មួយ​សន្លឹក ក្នុងចំណោម​រូបថត​ចាស់​ទាំង ៨ សន្លឹក​នោះ ឃើញ​សម្តេច ហ៊ុន សែន ឱន​ថើប​ថ្ពាល់​ភរិយា​ខ្លួន អម​ជាមួយ​ផ្កា​មួយ​បាច់ កាលពី​ឆ្នាំ ២០១៥ កន្លងទៅ​។​



​ក្រៅពី​បង្ហោះ​រូបថត​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ពី​ក្តី​ស្រឡាញ់​ចំពោះ​ភរិយា និង​កុមារកំព្រា ពិការ មួយចំនួន ក្នុង​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់​(Valentine’s Day) សម្តេច ហ៊ុន សែន ក៏​ផ្ញើ​សារ​ដល់​យុវជន ឲ្យ​ឆ្លៀត​យក​ថ្ងៃ ១៤ កុម្ភៈ នេះ ដើម្បី​បង្ហាញ​នូវ​ក្តី​ស្រឡាញ់​ចំពោះ​ឪពុកម្តាយ ជីដូន​ជីតា លោកគ្រូ អ្នកគ្រូ និង​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន​ផងដែរ​៕




Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com