ជាតិ
សេដ្ឋកិច្ច
រដ្ឋប្រមូលពន្ធដារបានជាង១០០លានដុល្លារ ក្នុងខែមករា ឆ្នាំ២០១៦
× នៅក្នុងខែដំបូង នៃឆ្នាំ២០១៦នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធដារ-អាករគ្រប់ប្រភេទ បានចំនួន៤៦៦,២២៤.៤៨រៀន ស្មើននឹង១១៦,៥៦១លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែមករា ឆ្នាំ២០១៦ ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានដដែល ចំណូលពន្ធនៅក្នុងខែមករា មានការកើនឡើង១០.០៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៥កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធផ្ទៃក្នុងបានចំនួន ៥,១៩៦,៧៩៥.៧៦លានរៀន ស្មើនឹង១,២៩៩.២០ លានដុល្លារ កើនឡើងជិត២១.៧៦ភាគរយ ធៀបទៅនឹងឆ្នាំ២០១៤ ៕
© រក្សាសិទ្ធិដោយ thmeythmey.com