Sean Stewart និង Emma Webster
Sean Stewart និង Emma Webster ជនជាតិអង់គ្លេសទាំងពីរ ស្ថិតក្នុងចំណោមឪពុកម្តាយដ៏មានវ័យក្មេងនៅលើពិភពលោក។ កាលពីអាយុ១២ឆ្នាំ Sean មានទំនាក់ទំនងស្នេហាជាមួយ Emma ដែលមានអាយុ១៥ឆ្នាំ រហូតដល់កើតបានកូនប្រុសមួយកាលពីឆ្នាំ១៩៩៨ ។
អ្នកទាំងពីរបានសម្រេចចិត្តមើលថែទាំកូនរួមគ្នា ប៉ុន្តែ៦ខែក្រោយមក Emma បានចាកចេញទៅរៀបការជាមួយបុរសផ្សេង ដោយទុកឲ្យ Sean មើលថែទាំកូនតែម្នាក់ឯង និងជួបបញ្ហាច្រើនជាមួយប៉ូលិស។ កាលពីឆ្នាំ២០១២ កាសែត Mirrior បានរាយការណ៍ថា Sean ក៏បានក្លាយជាជីតាដែលក្មេងជាងគេផងដែរ។
April Webster & Nathan Fishbourne
គូស្នេហ៍អង់គ្លេសមួយគូទៀត គឺ April Webster និង Nathan Fishbourne ដែលមានទំនាក់ទំនងផ្លូវភេទក្នុងអាយុ១៣ឆ្នាំដូចគ្នា។ នៅឆ្នាំ២០១០ Nathan បានប្រសូតកូនប្រុសដ៏ម្នាក់ ដោយដាក់ឈ្មោះថា Jamie។
Tia Davies & Jordan Williams
Tia Davies គឺជាកូនស្រីនៃគ្រួសារអង់គ្លេសដ៏ក្មេងខ្ចីមួយដែលបានកើតរូបនាងក្នុងអាយុ១៥ឆ្នាំ។ មិនឲ្យខូចពូជនោះឡើយ Tia Davies បានប្រសូតបុត្រម្នាក់ក្នុងអាយុ១៤ឆ្នាំកាលពីឆ្នាំ២០១១ ។
Tia បានអះអាងការសម្រេចចិត្តយកកូនជាមួយមិត្តប្រុស Jordan Williams ដែលមានអាយុ១៥ឆ្នាំនោះ គឺក្នុងគោលបំណងឲ្យឪពុករបស់ខ្លួន លោក Shem Davies ក្លាយជាជីតាវ័យក្មេងជាងគេនៅចក្រភពអង់គ្លេសដែលមានអាយុត្រឹម២៩ឆ្នាំ។