ជាតិ
រដូវប្រាំង ផ្លែ​អំពិល​ទឹក ជួយ​បង្កើន​ប្រាក់ចំណូល​ពលរដ្ឋ​នៅ​សង្កាត់​ព្រែក​ព្នៅ​
14, Feb 2016 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ចាប់ពី​រដូវរំហើយ រហូតដល់​ជិត​ចូលឆ្នាំ​ខ្មែរ ផ្លែ​អំពិល​ទឹក បាន​ក្លាយជា​មុខរបរ​ដ៏​ពេញ និយម​របស់​ពលរដ្ឋ​នៅ​សង្កាត់​ព្រែក​ព្នៅ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ដែល​បាននាំគ្នា​លក់​ព្រោងព្រៀត នៅតាម​ដងផ្លូវ ពី​ផ្សារ​ព្រែក​ព្នៅ​ឆ្ពោះទៅកាន់​ភ្នំ​បាសិត​។ ចេញដំណើរ​ពី​ផ្សារ​ព្រែក​ព្នៅ​ប្រហែល​១​គីឡូ​មែត្រ ពលរដ្ឋ​ជាច្រើន​គ្រួ​សារបាន​ប្រកប​របរ​លក់​ផ្លែ​អំពិល​ទឹក ដើម្បី​ចិញ្ចឹមជីវិត​។ ក្នុង​មួយថ្ងៃ គ្រួសារ​នីមួយៗ អាច​រកចំណូលបាន​ពី​៧​ម៉ឺន​រៀល ដល់​១០​ម៉ឺន​រៀល​។



​អំពិល​ទឹក មួយ​កញ្ច្រែង​តម្លៃ​១​ម៉ឺន​រៀល គឺជា​តម្លៃ​ថ្លៃ​គួរសម​។ ប៉ុន្តែ អំពិល​ទឹក​ទាំងនេះ មិនមែន​ពួកគាត់​ដាំ​ដោយ​ខ្លួនឯង​នោះទេ គឺ​ពួកគាត់​បាន​ទៅ​ប្រមូល​ទិញ​ពី​ពលរដ្ឋ​ដទៃទៀត​នៅ​ភូមិ​ក្បែរ​គ្នា​។ អំពិល​ទឹក មួយ​ដើម មានតម្លៃ​ទៅតាម​ទំហំ និង​ផ្លែ​ច្រើន ឬ​តិច​។ ពលរដ្ឋ​នៅទីនេះ ភាគច្រើន គឺមាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង ដែល​បានមក​រស់នៅ​អម​សងខាង​ផ្លូវ​ឆ្ពោះទៅកាន់​រមណី​ដ្ឋា​ន​ភ្នំ​បាសិត​។ ពួកគេ លក់ដូរ​បន្តិចបន្តួច​ទៅតាម​រដូវ​កាល​។ រដូវ​មាន​ផ្លែ​ឈូក ពួកគេ​លក់​ផ្លែ​ឈូក និង​ផ្កាឈូក​។ តែបើ​រដូវប្រាំង ពួកគេ លក់​ផ្លែ​អំពិល​ទឹក និង​ផ្កែ​ឈូក​តិចតួច ដើម្បី​បំពេញតម្រូវការ​ពលរ​ដ្ឋ​នៅទីនេះ និង ភ្ញៀវទេសចរ​ទៅ​កំសាន្ត​នៅ​ភ្នំ​បាសិត​។

​សូម​អញ្ជើញ​ទស្សនា​រូបភាព​ខាងក្រោម​នេះ​៖ 



















© រក្សាសិទ្ធិដោយ thmeythmey.com