ព័ត៍មានសុខភាព
​វិធី​ងាយៗ​ដើម្បី​បំបាត់​បញ្ហា​ហើមពោះ​? ចង់ដឹង​ទាល់តែ​អាន​សិន​!!
14, Feb 2016 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សព្វថ្ងៃនេះ​ដោយសារតែ​បច្ចេកវិទ្យា​កាន់តែ​ងាយស្រួល ដូច្នេះ​ការហូបចុក​របស់​មនុស្ស​យើង​ប្រហែលជា​មិនបាន​ល្អ​ដូច​កាលពីមុន​ឡើយ ដោយសារតែ​ពួកគេ​អាច​នឹង​ត្រូវការ​ញ៉ាំ​លឿន គ្មាន​ពេល​ញ៉ាំ​បាន​ទៀងទាត់​។ ហេតុដូច្នេះ​ហើយ​អាច​នឹង​ធ្វើឱ្យ​ពួកគេ​ញ៉ាំ​អាហារ​មិនបាន​ត្រឹមត្រូវ និង​តែង​ជួប​ករណី​ហើមពោះ​ជា​ញឹកញាប់​បាន​។ ទោះបីជា​យ៉ាងនេះ​ក្តី យើង​នៅតែមាន​វិធី​ច្រើន​ដែល​អាច​ដោះស្រាយ​វា​បាន​ស្រួល​ដែរ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​វិធី​ងាយៗ​ចំនួន ៣​យ៉ាង​ដែល​អ្នក​អាចធ្វើ​បាន​។​



​បន្ថយ​ញ៉ាំ​ប្រៃ​
​ជាតិ​ប្រៃ​គឺជា​សមាសធាតុ​ដ៏​សំខាន់​មួយ​សម្រាប់​ការរស់នៅ​ដ៏​មាន​សុខភាព​។ យ៉ាងណាមិញ បើសិនជា​អ្នក​ញ៉ាំ​វា​ច្រើនពេក វា​នឹង​ធ្វើឱ្យ​ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន រហូតដល់​មាន​អតុល្យភាព​ជាតិ​ទឹក និង​ជាតិ​ប្រៃ​បាន ដែល​ចុងក្រោយ​ទៅជា​ហើមពោះ​តែម្តង​។ ចំពោះ​អាហារ​ពេលយប់​ត្រជាក់ៗ អាហារសម្រន់ និង​អាហារ​លឿន​ពិតណាស់​នឹង​បង្កើន​ជាតិ​សូ​ដ្យូ​ម​ដល់​រាងកាយ​អ្នក​។ ដូច្នេះ​អ្នក​គួរតែ​កាត់បន្ថយ​អាហារ​អស់ទាំង​នេះ​បើសិនជា​ចង់​លុបបំពាត់​ការ​ហើមពោះ​។​

​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​
​ការ​ញ៉ាំ​ទឹក​ច្រើនៗ​នឹង​ធ្វើឱ្យ​ក្បាលពោះ​សំប៉ែត​បាន​។ ចូរ​ញ៉ាំ​ទឹក​ឱ្យបាន ៦ ទៅ ៨​កែវជា​រៀងរាល់ថ្ងៃ ដើម្បី​រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​ខ្លួន ក៏ដូចជា​កោសិកា​ផងដែរ​។​

​ឈប់​ទំពារ​ស្ករ​កៅស៊ូ​
​ការ​ទំពា​រស្ករ​កៅស៊ូ​នឹងធ្វើ​ឱ្យ​ដកដង្ហើម​ស្រូប​ចូល​ខ្យល់​ក្នុង​ពោះ​កាន់តែច្រើន ដូច្នេះ​វា​ពិតជា​ធ្វើឱ្យ​ពោះ​ទៅជា​ហើម​បាន​។ វា​នឹង​ធ្វើឱ្យ​អាកា​រៈ​ហើមពោះ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​បើសិនជា​ទំពារ​ស្ករ​កៅស៊ូ​ដែល​គ្មាន​ជាតិ​ស្ករ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com