ព័ត៍មានសុខភាព
ទឹកក្រឡុកពណ៌បៃតងដោះស្រាយបញ្ហាឈឺក្បាលបែបប្រកាំងបានយ៉ាងឡូយ!!!
× ការឈឺក្បាលបែបប្រកាំងច្រើនតែបណ្តាលមកពីរបបអាហារមិនល្អ កង្វះការញ៉ាំជីវជាតិ ដែលជាហេតុនាំឱ្យកង្វះវីតាមីន និងជាតិរ៉ែក្នុងខ្លួន។ ការឈឺក្បាលប្រភេទនេះក៏បណ្តាលមកពីជំហររាងកាយមិនល្អ សម្ពាធផ្លូវចិត្ត និងការប៉ះពាល់នឹងជាតិពុលក្នុងមជ្ឈដ្ឋានជុំវិញខ្លួនដែរ។
ចំពោះទឹកក្រឡុកបៃតងនេះនឹងជួយច្រោះជាតិពុលក្នុងរាងកាយ ព្រមទាំងផ្តល់ជាជាតិរ៉ែសំខាន់ៗដូចជា កាលស្យូម និងម៉ាញ៉េស្យូមថែមទៀតផង។
អ្នកដែលមានអាការៈឈឺក្បាលបែបប្រកាំងច្រើនតែមានចំនួនជាតិម៉ាញ៉េស្យូមទាបជាងអ្នកធម្មតា។ តាមពិត ការសិក្សាមួយរកឃើញថា អ្នកដែលញ៉ាំជាតិម៉ាញ៉េស្យូមនឹងកាត់បន្ថយភាពឧស្សាហ៍ឈឺក្បាលបែបប្រកាំងរហូទដល់ ៤១,៦ភាគរយឯណោះ។
មុខងាររបស់អ័រម៉ូន Serotonin មិនធម្មតាក្នុងសរសៃឈាមក៏ប្រហែលជាធ្វើឱ្យឈឺក្បាលប្រភេទនេះដែរ ដូច្នេះហើយការបញ្ចូលជាផ្លែចេកមួយទៀក្នុងទឹកក្រឡុកនេះកាន់តែជាតម្រូវការល្អ ព្រោះវាផ្ទុកទៅដោយសារធាតុ Tryptophans ដែលអាចបំលែងទៅជាអ័រម៉ូន Serotonin ក្នុងខួរក្បាលបាន។
គ្រឿងផ្សំ
• ស្ពៃស្ពីណាច ២៣៦ក្រាម
• ផ្លែចេកទុំ និងមានស្នាមអ៊ុចៗលើសម្បក ៣ផ្លែ
• ឃឹនឆាយ ២ដុំ
• ត្រសក់ ២៣៦ក្រាម
• ខ្ញីស្រស់ ២,៥សង់ទីម៉ែត្រ
• ទឹកដូង ១ពែង
របៀបធ្វើ
ចូរដាក់គ្រឿងផ្សំទាំងអស់កិនចូលគ្នារយៈពេល ៣០វិនាទី និងត្រូវញ៉ាំវាភ្លាមៗក្រោយពីកិនរួច៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com