ជាតិ
​​​ន​យោ​បាយ​ជាតិ​
​ឈប់​ប្រើពាក្យ «​ដ៏​ខ្ពង់ខ្ពស់​» ទៅ​! លោក ហោ ណាំហុង ជ្រេញ​
11, Mar 2016 , 11:59 am        
រូបភាព
 
 ​ភាសា​ឈើ ភាសា​លើកជើង ភាសា​ទំយើ ឬ «Langue de Bois» ក្នុង​ភាសា​បារាំង «Wooden Language» ក្នុង​ភាសា​អង់គ្លេស គ្មាន​ន័យ​ឡើយ​សម្រាប់​សង្គម​ដែល​ត្រូវការ​អ្នកអនុវត្ត ជាង​អ្នក​និយាយ​។ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស ដែលមាន​អាយុ​៨០​ឆ្នាំ​ទៅហើយនោះ ហាក់ដូចជា​ស៊ាំ​ទៅហើយ​ចំពោះ​ភាសា​បែបនេះ ប៉ុន្តែ​លោក​នៅតែ​គិតថា វា​ជា​រឿង​ឥតប្រយោជន៍​។​

 
​ឈប់​ប្រើពាក្យ «​ដ៏​ខ្ពង់ខ្ពស់​» ក្នុង​លិខិត ឬ​កំណត់​បង្ហាញ​សរសេរ​មក​ខ្ញុំ​។ នេះ​ជា​បញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី​៤ ខែមីនា ផ្ញើ​ទៅកាន់​ថ្នាក់ដឹកនាំ​ក្រសួង ប្រធាន​នាយកដ្ឋាន ឯកអគ្គរាជទូត តំណាង​អចិន្ត្រៃយ៍ និង​អគ្គ​កុងស៊ុល​កម្ពុជា​ទាំងអស់​ប្រចាំ​នៅ​បរទេស​។ 
 
​លោក ហោ ណាំហុង មិនបាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​នោះឡើយ​។ ក្នុង​វ័យ​ឈានចូល​ដល់​៨០​ឆ្នាំ​ទៅហើយនោះ ប្រហែលជា​លោក​មើលឃើញថា មន្ត្រី​ដែល​ចូលចិត្ត​ប្រើពាក្យ​លើកជើង ជា​មន្ត្រី​អសកម្ម ពោលគឺ​បានតែ​មាត់ ហើយ​គ្មាន​សកម្មភាព​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​សម្តែង​ការ​ជ្រេញ​ផងដែរ​ចំពោះ​មន្ត្រី​មួយចំនួន​ដែល​ចូលចិត្ត​និយាយ​ពាក្យ​ថា «​តាម​អនុសាសន៍​សម្តេច​»​។ «​តើ​អត់​អនុសាសន៍ វា​ងាប់​អី​?» នេះ​ជាការ​ចំអក​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ទៅកាន់​មន្ត្រី​មួយចំនួន​ដែល​ចូលចិត្ត​យកមុខយកមាត់​៕

Tag:
 ហោ ណាំហុង​
© រក្សាសិទ្ធិដោយ thmeythmey.com