ជាតិ
នយោបាយជាតិ
ករណីឯកឧត្តម កឹម សុខា៖ និស្សិតមួយក្រុមប្តឹងកញ្ញាស្រីមុំ ពីបទឆបោក
×
ក្រោយពីកញ្ញាស្រីមុំ បដិសេធថា សំឡេងដែលគេសង្ស័យថា ខ្លួនសាសងស្នេហាជាមួយឯកឧត្តម កឹម សុខា មិនមែនជាសំឡេងនាង នៅរសៀលនេះ និស្សិត ស្រី ចំរើន ដែលអះអាងថា ខ្លួនជាតំណាងនិស្សិតនៅសកលវិទ្យាល័យនានានៅរាជធានីភ្នំពេញនោះ គ្រោងដាក់ពាក្យប្តឹងកញ្ញា ស្រីមុំ ហៅកញ្ញា ឃុំ ច័ន្ទតារាទី ពីបទឆបោក។
ពួកគេអះអាងថា សំឡេងកញ្ញា ស្រីមុំ ដែលនិយាយជាមួយវិទ្យុអាស៊ីសេរី និងសំឡេងដែលគេបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ រឿងពិត CNRP នោះ ដូចសំឡេងស្រីមុំ ១០០ ភាគរយ។ ជាងនេះទៅក្នុងសិក្ខាសាលនៅវិទ្យាស្ថានអភិវឌ្ឍសេដ្ឋកិច្ចនៅរសៀលនេះ និស្សិតដើមបណ្តឹង អះអាងថា ខ្លួនមានភស្តុតាង និងសាក្សីជាច្រើន ដែលបញ្ជាក់ថា សំឡេងនោះជាសំឡេងកញ្ញាស្រីមុំ។
ជាមួយគ្នាតំណាងនិស្សិតម្នាក់ទៀត ដែលមានវត្តមានក្នុងសិក្ខាសាលានោះដែរ បានថ្លែងថា ប្រសិនខ្លួនប្តឹងកញ្ញា ស្រីមុំ ពីបទឆបោក ហើយតុលាការរកឃើញថា សំឡេងនោះពិតជាមិនមែនជាសំឡេងកញ្ញា ស្រីមុំ ពួកគេស្ម័គ្រចិត្តនឹងប្រឈមមុខចំពោះផ្លូវច្បាប់៕© រក្សាសិទ្ធិដោយ thmeythmey.com