បទយកការណ៍ / បទសម្ភាសន៍
​​​ន​យោ​បាយ​ជាតិ​
លោក អ៊ូ វីរៈ​៖ ឯកឧត្តម សម រង្ស៊ី ជា​អ្នកចេះដឹង​ខ្ពស់ ឆ្លាត​វៃ តែ​ក្រអឺតក្រទម​
23, Mar 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​អ្នកវិភាគ​នយោបាយ លោក អ៊ូ វីរៈ បាន​ទទួលស្គាល់ថា ឯកឧត្តម សម រង្ស៊ី ជា​អ្នកនយោបាយ​ដែលមាន​ចំណេះដឹង​ខ្ពង់ខ្ពស់ ហើយ​ជាម​នុស្ស​ដែលមាន​ទេពកោសល្យ​ក្នុងការ​ទាក់ទង​លើ​ឆាក​អន្តរជាតិ​។ ជាងនេះទៅទៀត លោក អ៊ូ វីរៈ យល់ថា ឯកឧត្តម សម រង្ស៊ី ជា​អ្នកនយោបាយ​ឆ្លាត​វៃ ដែលមាន​សំណាង ពីព្រោះ​តែ​លោក​ជា​បិតា​តួអង្គ​អ្នកនយោបាយ​ប្រឆាំង​មុនគេ​នៅ​កម្ពុជា នៅក្នុង​បេះដូង​ប្រជាពលរដ្ឋ​។​


 
​តែ​យ៉ាងណាក៏ដោយ​ទន្ទឹមនឹង​សរសើរ​បែបនេះ អ្នកវិភាគ​ខាងលើ​ដែល​បាន​អង្កេត​សកម្មភាព​នយោបាយ​រប​ស់​ប្រធាន​គណបក្សប្រឆាំង​ជាង ២០ ឆ្នាំ​មកហើយ​នោះ ក៏​និយាយ​ពី​ចំណុចខ្សោយ​ឯកឧត្តម សម រង្ស៊ី ដែរ​។ លោក​ថា ឯកឧត្តម សម រង្ស៊ី ជា​អ្នកនយោបាយ​ក្រអឺតក្រទម ឆេវឆាវ​ច្រើន អារកាត់​តែឯង និង​មិនសូវមាន​ភាព​រាប់អាន​ជាមួយ​អ្នកដទៃ​នោះទេ​។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​លោក ជា ធី​រិ​ទ្ធ និពន្ធ​នាយករង​សារព័ត៌មាន​ថ្មីៗ លោក វីរៈ ក៏​អះអាងថា ឯកឧត្តម សម រង្ស៊ី ជា​មនុស្ស​មិនសូវមាន​យុទ្ធសាស្ត្រ​នយោបាយ​ច្រើន​ឡើយ​៕
 
​សូម​ស្តាប់ និង​ទស្សនា​បទសម្ភាសន៍​ខាង​ក្រោម​៖ 
    




Tag:
 អ៊ូ វីរៈ​
  សម រង្ស៊ី​
 ​ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com