ជាតិ
កុំថាឡើយ​មនុស្ស​សូម្បី​ស្វា​នៅ​តំបន់​អង្គរ​ក៏​កំពុង​ខ្វះ​ទឹក​ផឹក​ដែរ​
22, Apr 2016 , 8:25 am        
រូបភាព
​សៀមរាប​៖ ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ទឹក​វិល ស្រុក​ពួក ជីក្រែង នៅ​ខេត្តសៀមរាប កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​ជា​រឿង​មួយ ប៉ុន្តែ​រឿង​មួយទៀត​នោះ សូម្បីតែ​សត្វ​ស្វា​រស់នៅក្នុង​តំបន់​អង្គរ ក៏​កំពុង​ជួប​បញ្ហា​ដូចគ្នានេះដែរ​។ សត្វ​ស្វា​ទាំងនោះ តែង​អាស្រ័យ​លើ​ចំណីអាហារ ដែល​ភ្ញៀវ​ផ្តល់​ឲ្យ មានដូចជា​ចេក ឈូក និង​អំពៅ​ជាដើម​។​



​ដោយសារ​រដូវប្រាំង​អូសបន្លាយ​យូរ ធ្វើ​ឲ្យ​ថ្នក់​នៅ​កន្លែង​សត្វ​ស្វា​រស់នៅ និង​ឧស្សាហ៍​ចេញ​មករក​ចំណី ត្រូវ​គោក​រីក​ហួតហែង​។ ក្រៅពី​ត្រូវការ​ចំណី​ជា​ចាំបាច់ ដើម្បី​ចិញ្ចឹមជីវិត​ហើយ​នោះ ស្វា​ក៏ត្រូវ​ការ​ទឹក​ផឹក​ផងដែរ​។

​ភ្ញៀវទេសចរ រួមទាំង​ប្រជាពលរដ្ឋ ដែល​តែង​នាំ​កូនៗ​ទៅ​មើល​ហ្វូង​ស្វា ដែល​មិនសូវមាន​ច្រើន​ប៉ុន្មាន នៅ​ខាងជើង​ខ្លោងទ្វារ​ទន្លេ​អុំ តែង​យក​ទិញ​ចំណី​ដើម្បី​ឲ្យ​សត្វ​ស្វា ពី​អ្នកលក់​ដឹក​តាម​រ៉ឺម៉ក​ប្រចាំ​នៅ​ទីនោះ​។ ក្រៅពីនោះ ពួកគេ​ក៏បាន​ទិញ​ទឹក​សុទ្ធ ដើម្បី​ឲ្យ​ស្វា​ទាំងនោះ​ផងដែរ​។ គេ​សង្កេតឃើញថា ហ្វូង​សត្វ​ស្វា​ប្រមាណ​ជា ៣០​ទៅ​៤០​ក្បាល ដែល​រស់នៅ​ចល័ត នៅ​តំបន់​ខ្លោងទ្វារ​ទន្លេ​អុំ មាន​រាងកាយ​មិនសូវ​ស្រស់បស់​នោះទេ​៕

​សូម​ទស្សនា​រូបភាព​សត្វ​ស្វា ដែល​កំពុង​រស់នៅក្នុង​តំបន់​អង្គរ​ដូចតទៅ​


















© រក្សាសិទ្ធិដោយ thmeythmey.com