អត្ថបទពាណិជ្ជកម្ម
Camhomes កសាង​ខុន​ដូរ​ស្តង់ដារ​អន្តរជាតិ​នៅក្នុង​ខេត្ត​ព្រះសីហនុ​
26, Apr 2016 , 1:52 pm        
រូបភាព
ដោយ: ថ្មីៗ
Camhomes ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន HLH Group ដែលមាន​បទពិសោធន៍​ក្នុងការ​សាង សង់​គម្រោង​ធំៗ​ជាច្រើន​ទាំង​អគារ​ពាណិជ្ជកម្ម និង​អគារ​ស្នាក់នៅ ក្នុងប្រទេស​សិង្ហ​បុរី​។ ដោយសារ​តែមាន​បទ​សោធន៍​ទាំងនេះ ទើប Camhomes នឹង​នាំយក​នូវ​អគារ​ស្នាក់នៅ​ដែល មាន​ស្តង់ដារ​កម្រិត​អន្តរជាតិ​មក​ឲ្យ​ប្រជាជន​កម្ពុជា​។

​លោក Mok Jia Jie ដែលជា​នាយក​គ្រប់គ្រង​ទូទៅ​របស់ Camhomes បានឱ្យដឹងថា​៖ «​យើង​នឹង នាំយក​នូវ​អគារ​ស្នាក់នៅ​មួយ​ដែលមាន​គុណភាព​ល្អ​និង​មាន​រចនាបទ​ទំនើប ហើយ មានតម្លៃ​សមរម្យ ហើយ​យើង​ចាប់ផ្តើម​ការងារ​មួយ​នេះ ដើម្បី​ឲ្យ​ប្រជាជន​កម្ពុ​ជាមាន កន្លែង​ស្នាក់នៅ​ដែលមាន​ស្តង់ដារ និង​មានតម្លៃ​សមរម្យ​។ យើង​មាន​មោទនភាព​សូម​ណែនាំ នូវ​គម្រោង​អគារ​ស្នាក់ នៅ​របស់​យើង​នៅ​ខេត្ត​ព្រះសីហនុ គឺ ខុន​ដូរ D’Seaview ។ »


D’Seaview ត្រូវបាន​បំពាក់​ដោយ​បរិក្ខារ​ជាច្រើន​ដែល​ចាំបាច់​សម្រាប់​ការរស់នៅ​បែប ទំនើប ហើយ​បាន​យកមក​នូវ​ការរស់នៅ​ដែល​ទំនើប​បំផុត​ដល់​អតិថិជន​ដោយ​ផ្តល់ជូន​នូវ​អ្វីៗ ដែល​ចាំបាច់​សម្រាប់​ការរស់នៅ​។

​ប្រជាជន​កម្ពុជា​នាពេល​បច្ចុប្បន្ន​មានការ​រវល់​ខ្លាំង​ជាមួយនិង​ការងារ​ប្រចាំថ្ងៃ ឬក៏ មុខ​ជំនួញ​ផ្សេងៗ ដូច្នេះ​ការសម្រាកលំហែ​គឺជា​រឿង​សំខាន់បំផុត​សម្រាប់​ពួកគាត់​។ ពួកគាត់ ចង់​រស់នៅ​ជាមួយនិង​ធម្មជាតិ​ហើយ​មាន​អ្វីៗ​ដែល​ពួកគាត់​ត្រូវការ​ជាប្រចាំ​។ ពួកគាត់​ចង់ បាន​បែបបទ​រស់នៅ​មួយ​ដែល​អាច​ឲ្យ​ពួកគាត់​មាន​ពេលវេលា​សម្រាក់​ជាមួយ​ក្រុមគ្រួសារ និង មិត្តភក្តិ​នៅក្នុង​លំនៅដ្ឋាន​មួយ​ដែលមាន​ផាសុកភាព​។

 
​លោក Mok Jia Jie បាន​បញ្ជក់​បន្ថែមថា​៖ «​យើង​មាន​ទំនុកចិត្ត​លើ​ផលិតផល​របស់ យើង​។ យើង​ជឿជាក់ថា​នេះ​ជា​អី្វ​ដែល​អតិថិជន យើង​នឹងត្រូវ​ការ​នាពេល​អនាគត​។ យើង​ផ្តល់ ឲ្យ​ប្រជាជន​កម្ពុជា​នូវ​គេហដ្ឋាន​មួយ​ដែល​ប្រជាជន សិង្ហ​បុរី និង​នៅ​ជុំវិញ​ពិភពលោក​ពេញ និយម​ជាខ្លាំង​។ យើង​យល់​យ៉ាងច្បាស់​នូវ​អ្វីដែល ជាការ​ពេញនិយម​រប​ស់​អតិថិជន ហើយ​និង អ្វីដែល​ពួកគាត់​ត្រូវការ​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​។ »

​បច្ចុប្បន្ននេះ​បច្ចេកវិទ្យា និង​បណ្តាញ អ៊ី​ន​ធឺ​ណែ​ត មាន​ភាពជឿនលឿន​ដែល​អាច ឲ្យ​ប្រជាជន​កម្ពុជា​ស្រាវជ្រាវ​រក​ឯកសារ​ដោយ​មិនចាំបាច់​នៅ​ការិយាល័យ ឬក៏​ក្នុង គេហដ្ឋាន​។ អាស្រ័យហេតុនេះ​បានជា​តម្រូវការ របស់​អតិថិជន​មាន ការប្រែប្រួល​ជាប្រចាំ

​ពួកគាត់​ទាមទារ​កាន់តែ​ច្រើនជាង​មុន​និង រំពឹង​កាន់ តែ​ច្រើនជាង​មុន ពោលគឺ​ចង់បាន គុណភាព​ល្អ ហើយ​មានតម្លៃ​សមរម្យ​។ បច្ចុប្បន្ន ជីវភាព​រស់ នៅ​បែប​ទំនើប​មិន​សម្រាប់ តែ​អ្នកមាន​ជីវភាព​ធូរធារ​នោះទេ ប៉ុន្តែ​ប្រជាជនមាន​ជីវភាព​មធ្យម​ក៏ អាច​ទទួលបាន នូវ​ជីវភាព​ទំនើប​ដូ​ច​គ្នា​ដែរ​។

មកទល់ពេលនេះការបុកគ្រឹះរបស់ D’Seaview បានសម្រេច​ជាង ៤០ ភាគរយ​ហើយ ដោយមាន​ការសហការ​ជាមួយ MCCO ។ អតិថិជន​ទាំងអស់​អាច​ទៅធ្វើ​ទស្សនៈ កិច្ចការ​រដ្ឋា​ន គ្រប់ពេលវេលា ដើម្បី​ពិនិត្យមើល​ការសាងសង់​ដោយ​ធ្វើដំណើរ​ត្រឹមតែ​ពីរ​បី​នាទី​ពី​រង្វង់ មូល​តោ​ពីរ​ប៉ុណ្ណោះ​។


​សម្ពោធ​ការិយាល័យ​លក់ D’Seaview នៅក្នុង​ខេត្ត​ព្រះសីហនុ​ត្រូវបាន​ធ្វើឡើង​កាលពីដើម ខែ​នេះ ដោយ​លក់​អស់​៦​ខុន​ដូរ​ក្នុង​រយៈពេល​ត្រឹមតែ​២​ម៉ោង​ប៉ុណ្ណោះ​។ ទីផ្សារ​ពេលបច្ចុប្បន្ន នេះ មានការ ប្រុងប្រៀប​ជាស្រេច​សម្រាប់​អ្វីដែល​ថ្មី និង​សម្រាប់​ការវិនិយោគ​នាពេល អនាគត​។

​នៅ​ខែមេសា នេះ​រាល់​អតិថិជន​ដែល​កក់​ខុន​ដូរ ឬ​ទិញ​លេខ​រងចាំ​ពី Camhomes នឹង​ទទួលបាន ម៉ូតូ​ទំនើប​មួយគ្រឿង ក៏ដូចជា​មានឱកាស​ចា​ប់​ឆ្នោត​ផ្សងសំណាង​ទៀតផង​។ កាន់តែ​រំភើប​ជាងនេះទៅទៀត​នោះ ប្រសិនបើ​អតិថិជន​ទៅ​ចូលរួម​កម្មវិធី​របស់ D’Seaview នៅ​ផ្សារ​ទំនើប​អេ​អន​ចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី ១៥ ខែឧសភា ពួកគាត់​នឹង​បាន​ជួប​ជាមួយ កំពូល​តារាចម្រៀង​ឱក សុគន្ធ​កញ្ញា និង មានឱកាស​ឈ្នះ​រង្វាន់​ទៅលេង​ប្រទេស​សិង្ហ​បុរី ផងដែរ​។

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com